កម្ពុជា-គុយបា ពិនិត្យលទ្ធភាពក្នុងការផ្លាស់ប្តូរបទពិសោធរវាងក្រសួងអធិការកិច្ច និងស្ថាប័នដែលទទួលបន្ទុកវិស័យអធិការកិច្ច

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារ ជាមួយ លោកជំទាវ មីឡេនណា ការីដាដ ហ្សានីវ៉ារ ពីដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបាប្រចាំ កម្ពុជា នៅទីស្តីការក្រសួងអធិការកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីស្ថានភាពនយោបាយដែលមាន​សភាពល្អ​ប្រសើរ​លើ គ្រប់ទិដ្ឋភាពរួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការអភិវឌ្ឍ សង្គមសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគផ្ទាល់​ពីបរទេស តាមរយៈនយោបាយការទូតសេដ្ឋកិច្ចដ៏ប៉ិនប្រសប់របស់ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា លើកទឹកចិត្តជាច្រើនដែល​បានដាក់​ចេញដោយរាជរដ្ឋាភិបាលកម្ពុជាកន្លងមក។

ឯកឧត្តម ក៏បានកោតសរសើរចំពោះទំនាក់ទំនងការទូតដ៏យូរលង់ជាង​ប្រទេស​ទាំងពីរ​ចាប់តាំងពី ឆ្នាំ១៩៦០ មកម៉្លេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់​សាធា​រណរដ្ឋ​គុយបា ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រសើរលើវិស័យមួយចំនួន ដូចជា វិ ដូចជា វិស័យសុខាភិបាល អប់រំ កសិកម្ម និងពាណិជ្ជកម្ម។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីភាពចាំបាច់ក្នុងការប្តូរឈ្មោះពី “ក្រសួងទំនាក់ទំ ព្រឹទ្ធសភា និងអធិការកិច្ច ទៅជា “ក្រសួងអធិការកិច្ច ក្នុងគោលដៅឆ្លើយតប និងស្រប​តាមនិងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញដោយ​រាជរដ្ឋា​ភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ​ដ៏ឈ្លាសវៃបំផុតរបស់ សម្តេចមហា​បវរធិបតីនាយករដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីដំបូង កាលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលស្នូលនៃយុទ្ធសាស្ត្របញ្ជារកោណ ដំណាក់កាលទី១ គឺផ្តោត​លើការ​កែទម្រង់ ភារពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័ន​រដ្ឋឱ្យក្លាយ​ជារដ្ឋ​បាល​សាធារណៈដែល ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ។

លោ​កជំទាវឯកអគ្គរដ្ឋទូត បានជម្រាប អំពីបេសកកម្មការទូត និងការប្តេជ្ញាចិត្តក្នុ​ងការ​ពង្រឹង ពង្រីក និងពូនជ្រុំទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងប្រទេសគុយបាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយហេតុថារូប្រទេសទាំងពីរ​មានទស្សនៈ រួមគ្នាគឺការការពារនិងថែរក្សាសន្តិភាព អធិបតេយ្យភាពជាតិ និងការជំរុញការអភិវឌ្ឍប្រទេសជាតិ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner