ក្រឡាប់រថយន្តចូលប្រឡាយ៖ មនុស្សបួននាក់ស្លាប់​និងម្នាក់របួសធ្ងន់

ត្រាំកក់៖ មនុស្សបួននាក់បានបាត់បង់ជីវិត និងម្នាក់របួសធ្ងន់ ក្នុង​គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តបង្កដោយខ្លួនឯង ធ្លាក់ចូល​ប្រឡាយទឹក កាលពីយប់ថ្ងៃសៅរ៍ទី៣១ ខែសីហា ឆ្នាំ២០២៤ នៅផ្លូវជាតិលេខ១៣២​ ចន្លោះគីឡូម៉ែត្រលេខ ៣-៤​ ស្ថិតក្នុងភូមិ​មហាសេនា ឃុំតាភេម​ ស្រុកត្រាំកក់ ខេត្តតាកែវ ។

សមត្ថកិច្ចបញ្ជាក់ថា រថយន្តក្រឡាប់ខ្លួនឯងម៉ាកតូយ៉ូតា ព្រូស ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BF-0867បើកបរដោយ ឈ្មោះ នុត​ នាក់ចាន់ណា  ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ បានស្លាប់នៅ​កន្លែងកើតហេតុ។ រថយន្តមានអ្នករួមដំណើរចំនួនបួននាក់៖​ ទី១ឈ្មោះ​ ស៊ន​ សៀងលី​ ភេទស្រី​ អាយុ៨ឆ្នាំ​ ស្លាប់នៅនឹងកន្លែង, ទី២ ​ ឈ្មោះ​ គង់​ ថៃ​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ ស្លាប់នៅនឹងកន្លែង​ ។ទាំងពីរនាក់រស់នៅភូមិប្រវង់​ ឃុំតាភេម​ ស្រុកត្រាំកក់​ ។​ ទី៣ ឈ្មោះ​ ប្រាក់​ វីរៈ ភេទប្រុស អាយុ៣៤ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យ រស់នៅភូមិ​កន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល​ រាជធានីភ្នំពេញ​ និងទី៤ ឈ្មោះ​ ស៊ន​ លីមីង​ ភេទប្រុស​ អាយុ៤ ឆ្នាំ​ រងរបួសធ្ងន់ រស់នៅភូមិ​ប្រវង់​ ឃុំតាភេម​ ស្រុកត្រាំកក់​ ។

រថយន្តបើកបរមកពីទិសខាងលិចទៅកើត។លុះមកដល់ចំណុចកើត​ហេតុ​បានរេចង្កូតធ្លាក់ពីផ្លូវទៅបុកជាមួយក្បាលលូក្រឡាប់ចូល​ទឹកប្រឡាយទឹកជាប់ផ្លូវ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុបណ្តាលមកពីការបើកបរក្នុងល្បឿន​លឿនខ្វះការប្រុងប្រយ័ត្ន៕
ដោយ៖សាំង សារ៉ាវី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner