អ្នកសារព័ត៌មានត្រូវផ្តល់ចំណេះដឹងលើកម្ចីហិរញ្ញវត្តុ ដើម្បីលើកកម្ពស់កម្ចី​ពលរដ្ឋ​ឱ្យត្រូវខ្ទង់ ចៀសវាងធ្វើឱ្យគាត់ខាតបង់

(ភ្នំពេញ)​៖ប្រជាពលរដ្ឋមួយចំនួនកាលពីមុនមកនេះពុំទាន់មានចំណេះដឹងទាក់ទិននឹង​ការប្រើប្រាស់ថវិការទេ អញ្ចឹងហើយទើបបង្កើតឱ្យមានបំណុល ដោយក្នុងនេះគាត់បានយកថវិការកម្ចីមកប្រើប្រាស់ខុសខ្ទង់ ខុសតម្រូវការប្រើប្រាស់ចាំបាច់ដែលធ្វើឱ្យគាត់ខាតបង់ ។តាមពិតថវិការកម្ចីពីធនាគារ មីក្រូហិរញ្ញវត្ថុត្រូវប្រើប្រាស់ ឱ្យត្រូវខ្ទង់ តែដោយសារគាត់ខ្វះចំណេះដឹងធ្វើ ខ្លះយកទៅចាយវាយមិនត្រូវខ្ទង់ ខ្លះហ៊ឺហា ចុងក្រោយបណ្តាឱ្យគាត់ជាប់បំណុលវ័ណ្ឌក ហេតុនេះហើយទើបប្រព័ន្ធផ្សព្វផ្សាយមានតូនាទីសំខាន់ណាស់ សម្រាប់ចូលរួមផ្សព្វផ្សាយអប់រំដល់ពួកគាត់។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ថ្លែងក្នុងវេទិកា ការីនិពន្ធ”តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការរាយការណ៍អំពីអក្ខរកម្ម​ហិរញ្ញវត្ថុ”ដែលបានរៀបចំឡើង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នាសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានឱ្យដឹងថា​”នេះមិនមែនស្តីបន្ទោសទៅលើពួកគាត់ទេ តែវាជាកង្វះខាតមួយផ្នែកទៅលើចំណេះដឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដែលនៅពេលកម្ចីមកមិនពង្រីកមុខរបស់របស់ពួកគាត់តែពេលខ្លះយកទៅចាយវាយអស់ធ្វើឱ្យពួកគាត់ខាតបង់ ចុងក្រោយនាំឱ្យកើតវិប្បត្តិឡើង។

ពលរដ្ឋខ្លះដោយសារពុំមានប្រាក់បង់គ្រឹះស្ថានហិរញ្ញវត្ថុឬធនាគារបានចាប់ផ្តើមខ្ចីបណ្តាក់ពីម្នាក់ទៅម្នាក់បង្កើតជាបំណុលជុំទិសដូចរន្ធ បាយខុម រហូតស្រាយមិនចេញតែម្តង។ផ្តើមចេញពីបញ្ហាទាំងអស់នេះហើយដែលអ្នកសារព័ត៌មានត្រូវផ្តល់ចំណេះដឹងដល់ពួកគាត់ឱ្យបានយល់និងការពារ។យើងត្រូវរកដំណោះស្រាយ និងមិនត្រូវបន្អោស ឬបង្គាប់ឡើយ”។

ទាក់ទិនក្នុងរឿងនេះ ឯកឧត្តម នេត្រ ភក្រ្តាបានថ្លែងដែរថា តាមរយៈការដាក់ឱ្យប្រកួតប្រជែងអត្ថបទ នោះនឹងកាន់តែជួយឱ្យអ្នកសារព័ត៌មានស្វែងយល់បន្ថែមទៀតពីបញ្ហានានាសំដៅជួយដល់ពលរដ្ឋឱ្យកាន់តែយល់ដឹងជុំវិញបញ្ហាទាំងអស់នេះ។ក្នុងនេះអ្វីដែលត្រូវគិតគឺត្រូវផ្តល់ចំណេះដឹងគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋយើង។ត្រូវផ្តល់ទាំងចំណេះដឹង និងដំណោះស្រាយជូនដល់ពួកគាត់”។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងដោយបញ្ជាក់ដែរថា”អ្នកសារព័ត៌មានត្រូវសរសេរអ្វីដែលជាអក្ខរកម្មហិរញ្ញវត្ថុ ។ជាមួយគ្នានេះបណ្តាញសារព័ត៌មានដែលចូលរួមប្រកួតអត្ថបទ ហើយត្រូវសង្កត់ធ្ងន់ទៅលើការប្រើប្រាស់កម្ចី ការទិញនូវធានារ៉ាប់រង ដែលផ្តល់ផលប្រយោជន៍សម្រាប់ពួកគាត់។ទាំងអស់នេះបើគាត់បានយល់ពិតជាមិនមានបញ្ហាឡើយ”។

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងផងដែរថាអត្ថបទខ្លះគ្រាន់តែផ្តល់អវិជ្ជមានមិនបានផ្តល់នូវចំណេះដឹងឬដំណោះស្រាយឡើយ។អ្នកសារព័ត៌មានត្រូវចេះសរសេរលើកតម្កើងចំណេះដឹង ចង្អុរបញ្ហា ផ្តល់នូវដំណោះស្រាយ បង្ហាញឱ្យពលរដ្ឋបានយល់ដឹងពីបញ្ហាកម្ចី និងការប្រើប្រាស់ថវិការឱ្យបានត្រឹមត្រូវចៀសវាងមានបញ្ហានៅពេលក្រោយ។ត្រូវឱ្យគាត់មានការីកចម្រើន ពង្រីកដើមទុននៅក្នុងក្រុមគ្រួសារ។

ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងដោយពន្យល់ផងថានៅថ្ងៃខាងមុខបញ្ហាតម្រូវការហិរញ្ញវត្ថុជារឿងមួយសំខាន់ចាំបាច់ ហេតុនេះនៅពេលប្រជាពលរដ្ឋមានចំណេះដឹងគ្រប់គ្រាន់ នឹងជួយ ធ្វើឱ្យពួកគាត់អាចកម្ចីមកប្រើប្រាស់ត្រូវចំណុច ត្រូវតាមតម្រូវការពិតប្រាកដ ដែលជាផ្នែកមួយមិនត្រឹមតែជួយបង្កើនជីវភាពគ្រួសារទេតែក៏ជាការមួយលើកតម្កើងសេដ្ឋកិច្ចប្រទេសជាតិ និងការរស់នៅប្រកបដោយចិរភាពទៀតផង។

គួរបញ្ជាក់ថា ប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សហការជាមួយនឹងក្រុមហ៊ុន FWD Cambodia បានបើកវេទិកាការីនិពន្ធ ក្រោមប្រធានបទ «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការរាយការណ៍ អំពីអក្ខរកម្មហិរញ្ញវត្ថុ» ក្នុងគោលបំណងប្រមូលផ្តុំអ្នកសារព័ត៌មាន អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកបង្កើតមាតិកា ដើម្បីពិភាក្សាអំពីតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការរាយការណ៍ និងលើកកម្ពស់ការយល់ដឹងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ក្នុង វេទិកានេះដែរក៏បានធ្វើការប្រកាសអំពីការប្រកួតប្រជែងរឿងប្រព័ន្ធផ្សព្វផ្សាយ ដែលមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់រហូតដល់ ៨,៥ លានរៀលផងដែរ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner