ថៃ ៖ ទឹកជំនន់ប៉ះពាល់សេដ្ឋកិច្ច ៨០០លានដុល្លារហើយ

បាងកក៖ សហព័ន្ធឧស្សាហកម្មថៃ ហៅកាត់ F.T.I បានរាយការណ៍ថា ទឹកជំនន់នៅភាគខាងជើងប្រទេសថៃ បច្ចុប្បន្ននេះ មានសភាពធ្ងន់ធ្ងរបំផុតពុំធ្លាប់មាន ក្នុងរយៈពេល៨០ឆ្នាំចុងក្រោយនេះ ហើយបានប៉ះពាល់ដល់សេដ្ឋកិច្ច រហូតដល់ ២៧ពាន់លានបាត ឬ ៨១១លាន៩សែនដុល្លារអាមេរិក។

ប្រធាន F.T.I លោក Kriengkrai បាននិយាយថា សហព័ន្ធបានប៉ាន់ប្រមាណថា ទឹកជំនន់បានបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ច និងសហគ្រិន នៅក្នុងតំបន់ ចន្លោះពី ២៥ ទៅ ២៧ ពាន់លានបាត។ លោកក៏បានបង្ហាញថា សមាជិក F.T.I បានរងផលប៉ះពាល់ រួមទាំងការខូចខាតដល់រោងចក្រ ម៉ាស៊ីន រថយន្ត និងសម្ភារៈការិយាល័យ។

យ៉ាងណាមិញ លោកបានអះអាងថា សមាជិក F.T.I ដែលផលិតទំនិញប្រើប្រាស់ ត្រូវបានស្នើសុំឱ្យបង្កើនសមត្ថភាពផលិតកម្ម ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ចំពេលមានវិបត្តិទឹកជំនន់។ លោកបានបន្ថែមថា សមាជិកភាគច្រើននៅក្នុងខេត្តឈៀងរ៉ៃ គឺធ្វើការលើឧស្សាហកម្មកែច្នៃកសិកម្ម។

លោក Kriengkrai បានបញ្ជាក់ថា សហព័ន្ធបានរៀបចំវិធានការបន្ទាន់ ដើម្បីស្តារអាជីវកម្មឡើងវិញ សម្រាប់សមាជិក ដែលរងផលប៉ះពាល់ ដោយផ្ទាល់ ឬ ដោយប្រយោល៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner