ក្រមបរិស្ថាន គឺ់ជាអាវុធ និងអាវក្រោះសម្រាប់មន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រង​ធនធាន​ធម្មជាតិ និងបរិស្ថាន

ភ្នំពេញ៖ ក្រមបរិស្ថាន និង ធនធានធម្មជាតិ ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់នា​ពេល​កន្លងទៅនេះ គឺជាផែនទីចង្អុលផ្លូវក្នុងការអនុវត្តច្បាប់របស់កម្ពុជា និងជាអាវក្រោះ​ការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ដើម្បីគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ឱ្យកាន់​តែប្រសិទ្ធភាពថែមទៀត។នេះជាការលើកឡើងពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

បញ្ជាក់នៅថ្ងៃទី១៩ ខែកញ្ញា​ ឆ្នាំ២០២៤ ក្នុងពិធីផ្សព្វផ្សាយ និង បញ្រ្ជាបចំណេះដឹង​ពាក់ព័ន្ធ​នឹង​ក្រមបរិស្ថាន ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថានទាំង​នៅថ្នាក់​ជាតិ និងនៅថ្នាក់ក្រោមជាតិ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញដល់មន្រ្តីទាំង​អស់ត្រូវយល់ដឹងអំពីក្រមបរិស្ថាន និងធនធានធម្មជាតិ និងយកទៅប្រើប្រាស់ក្នុង​បុព្វហេតុ​ការពារបរិស្ថាន និងធនធានធម្មជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម និងការឆ្លើយតបកាន់តែមានប្រសិទ្ធភាពចំពោះការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានរំលឹកដល់មន្រ្តីក្រសួងបរិស្ថាន ឱ្យចូលរួមសហការជាមួយអាជ្ញាធរដែនដី និងបណ្តាភាគីពាក់ព័ន្ធទាំងអស់ ជំរុញនិង​បង្កើន​​ប្រសិទ្ធភាពនៃការចូលរួម អនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បី​សម្រេច​បាននូវ ភាពស្អាត ភាពបៃតង និងចីរភាព ព្រមទាំងដើម្បីឧត្តមប្រយោជន៍របស់​ប្រជាជន​កម្ពុជា។

សូមបញ្ចាក់ថា ក្រមបរិស្ថាន និងធនធានធម្មជាតិ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​នៅ​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដែលក្រមនេះ ត្រូវបានក្រសួងចំណាយពេលវេលា​ជាង ៨ឆ្នាំ ដើម្បីចងក្រង និងឆ្លងកាត់ការពិនិត្យ សម្រេច និងអនុម័ត្រ​តាមដំណាក់កាល​ច្បាប់ជាបន្តបន្ទាប់។ ក្រមនេះត្រូវបានចែកជា ១២កន្ថី និងមានមាត្រាសរុប៨៦៥ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner