បេក្ខជន ២០០នាក់ បានប្រឡងជាប់ជាស្ថាពរនៃការប្រឡងប្រជែងយកក្របខណ្ឌ ធ្វើជាគ្រូមត្តេយ្យសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ៖ បេក្ខជនចំនួន ២០០នាក់ ក្នុងនោះស្ត្រី១៥២ នាក់ បានប្រឡងជាប់ជាស្ថាពរ នៃការប្រឡងប្រជែងយកក្រប ខណ្ឌធ្វើជាគ្រូមត្តេយ្យនៃក្រសួងអប់រំ យុវ ជននិងកីឡា ។នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានធ្វើ ការប្រកាសលទ្ធផលប្រឡង លើកទី២ ជ្រើសរើសគ្រូមត្តេយ្យចំនួន ២០០នាក់បានប្រឡងជាប់ជាស្ថាពរក្របខណ្ឌនៃ ក្រសួងអប់រំ យុវជន និង កីឡា ។

ការប្រឡងលើកទី២ មានបេក្ខជនចំនួន ៦៣២ នាក់(ស្រី៤៨៣ នាក់)ចូលរួមប្រឡង ប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ។ ការប្រឡងប្រជែងជ្រើសរើសគ្រូមត្តេយ្យលើកទី២ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ។

បេក្ខជនប្រឡងលើកទី២មានចំនួន៦៣២ នាក់ជ្រើសរើសយកតែចំនួន ២០០នាក់ ដើម្បីបណ្តុះបណ្តាលគរុកោសល្យ មុននឹងអនុញ្ញាតឲ្យទៅបង្រៀន នៅតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេស ។ ការប្រឡង និងកំណែវិញ្ញាសាប្រឡង ស្ថិតនៅក្រោមការសង្កេតឃ្លាំមើលដោយយក ចិត្តទុកដាក់ពីសំណាក់ក្រុមអ្នកសង្កេត ការណ៍មកពីអង្គភាពប្រឆាំង អំពើពុក រលួយនិងក្រុមអ្នកសង្កេតការណ៍មកពីក្រុមមហាជននៅគ្រប់ដំណាក់កាលប្រឡង និងកំណែវិញ្ញាសា នីមួយៗ។

សូមបញ្ជាក់ ៖ ការប្រឡងប្រជែងជ្រើសរើសក្រប ខណ្ឌគ្រូបង្រៀនមត្តេយ្យសិក្សា នៃក្រសួង អប់រំយុវជននិងកីឡា មានបេក្ខជនចូលរួមចំនួន១០,៥១១អង្គ-នាក់ (ស្រី ៩,០៤៣ នាក់) ។

គួរបញ្ជាក់ផងដែរថា បេក្ខជនប្រឡងជាប់ជាស្ថាពរ លើកទី២ទាំង ២០០នាក់ នឹងទទួលបាន ការបណ្តុះបណ្តាលគរុកោសល្យនឹងធ្វើកម្មសិក្សាទទួលបានអាហាររូបករណ៍ ៧០ភាគរយ នៃបៀវត្សរ៍សរុបនៃគ្រូបង្រៀនតាមប្រភេទក្របខណ្ឌ ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ ជឹម ភារ៉ា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner