រដ្ឋសភាបោះឆ្នោតគំាទ្រជាឯកច្ឆន្ទ៖ ឯកឧត្តម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​និងឯកឧត្តម សុខ សូកេន ជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ អតីតរដ្ឋមន្រ្តីក្រសួងអធិការកិច្ច ត្រូវទទួលសេចក្តីជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ខណៈឯកឧត្តម សុខ សូកេន អតីតរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលសេចក្តីទុកចិត្ត​ជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ រដ្ឋសភាបានបើកសម័យ​ប្រជុំជាវិសាមញ្ញនីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តី​ទុកចិត្ត​លើសំណើកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួនពីររូបក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ។

អង្គប្រជុំនៃរដ្ឋសភាបានបោះឆ្នោតគំាទ្រសំណើជាឯកច្ឆន្ទក្នុងនោះមាន ឯកឧត្តម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សុខ សូកេន ជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា បានជម្រាបអង្គប្រជុំនៃរដ្ឋសភា​ថាការកែសម្រួល​សមាស​ភាព​រាជរដ្ឋា​ភិបាលចំនួនពីររូបនាឱកាសនេះ ដើម្បីប្រសិទ្ធ​ភាពការងារក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋស្របតាម​យុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាលទី១ ដែលមានបាវចនាចំនួន៥ គឺ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងមានអាទិភា​ពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល”៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner