លោកជំទាវ លី សុខឆេង ៖ ក្រុមហ៊ុន ជីបម៉ុង រីថែល បានក្លាយជាយីហោខ្មែរ ដែលប្រជាជនជឿទុកចិត្ត និងជាដៃគូ ខ្វះមិនបានរបស់ម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជា

ភ្នំពេញ ៖ លោកជំទាវ លី សុខឆេង នាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា ក្រោយការខិតខំអស់រយះពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុន ជីបម៉ុង រីថែល បានក្លាយជាយីហោខ្មែរដែលប្រជានជនខ្មែរស្រលាញ់ជឿទុកចិត្ត និងជាដៃគូ ខ្វះមិនបានរបស់ម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជា និងបានក្លាយជា ផ្សារទំនើបរបស់ខ្មែរ ដែលបើកទីផ្សារថ្មី គាំទ្រផលិតផលខ្មែរ និងម៉ាកយីហោអន្តរជាតិ ឲ្យមានកន្លែងលក់ដូរទំនើប រួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។ ការលើកឡើងនេះក្នុងឱកាសផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានប្រារព្ធនៅកម្មវិធីអបអរសារទរគម្រប់ខួប២ឆ្នាំរបស់ខ្លួន ដែលជាផ្សារទំនើបខ្នាតអន្ដរជាតិមួយក្នុងប្រទេសកម្ពុជា នឹងបានប្រកាសដាក់នៅប្រម៉ូលសិនថ្មីបន្ថែមទៀតគឺ Mega 2nd Anniversary ដែលមានរង្វាន់ធំៗប្រចាំខែដូចជា ៖ រថយន្ដសេរីទំនើប ICAR 03 4WD ; I phone 16 pro max ; Air pod នឹងរង្វាន់ជាច្រើនផ្សេងទៀតជូនដល់អតិថិជនរបស់ខ្លួន នាល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ។
លោកជំទាវ លី សុខឆេង មានប្រសាសន៍បន្ថែមថា ផ្សារទំនើប Chip Mong 271 Mega Mall ត្រូវបានបង្កើតឡើងស្របតាមទស្សនៈវិស័យ (philosophy) ដែលចង់ឲ្យទីនេះមិនត្រឹមតែជាគោលដៅទិញទំនិញប៉ុណ្ណោះទេ ប៉ុន្តែជាមជ្ឈមណ្ឌលកម្សាន្តដ៏រស់រវើក និង ទាន់សម័យ ប្រកបដោយប្រណិតភាព ។ ហើយនៅឆ្នាំក្រោយនេះ យើងនឹងបន្តដើរតាមទស្សនៈវិស័យរបស់ក្រុមហ៊ុន ដើម្បីលើកកម្ពស់វិស័យសំខាន់ៗនៅកម្ពុជា តាមព្រឹត្តិការណ៍ធំៗជាច្រើនទៀតដូចជា ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ពិព័រណ៍សុខភាពកម្ពុជា កម្មវិធីសហគ្រិនភាព និង កម្មវិធីពិព័រណ៍ផលិតផលធំៗជាដើម ។

ផ្សារទំនើបជីបម៉ុងមិនគ្រាន់តែជាកន្លែងសម្រាប់ទិញទំនិញប៉ុណ្ណោះទេ តែផ្សារទំនើបរបស់យើងគឺជាបណ្តុំនៃសកម្មភាពសង្គម និង ព្រឹត្តិការណ៍កំសាន្តលំដាប់ជាតិ និងអន្តរជាតិធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា តួរយ៉ាងយើងបាននាំយក និងបង្កើតព្រឹត្តិការណ៍កម្សាន្តទាំងខ្នាតតូច និងខ្នាតធំ ជារៀងរាល់សប្តាហ៍ដូច Gumball 3000, កម្មវិធីប្រគំតន្រ្តី, កម្មវិធីប្រដាល់គុនខ្មែរ ពិព័រណ៍សៀវភៅ ពិពរ័ណ៍អាជីវកម្មធំជាងគេបំផុតក្នុងប្រទេសកម្ពុជា ប្រជុំគ្នានៅទីនេះជារៀងរាល់ឆ្នាំ ។
ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល គឺជាផ្សារទំនើបរបស់កូនខ្មែរតែមួយគត់ ដែលហ៊ានវិនិយោគក្នុងការបង្កើតកម្មវិធីប្រូម៉ូសិនធំៗជារៀងរាល់រដូវកាល ដែលមានរង្វាន់ជាច្រើនសន្ធឹកដូចជា ដំណើរកម្សាន្តទៅក្រៅប្រទេស និងរថយន្តស៊េរីទំនើបទៀងផង ដែលមិនទាន់មានផ្សារទំនើប ណាហ៊ានផ្តល់ជូនដូចនេះឡើយ ។ ហើយក្នុងរយៈពេល 2 ឆ្នាំមកនេះផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល បានរៀបចំកម្មវិធីប្រូម៉ូសិនធំៗដូចជា Mega 1st Year Anniversary, Mega Celebration និង Mega អស្ចារ្យ ដែលបានធ្វើការប្រគល់រង្វាន់រថយន្តស៊េរីទំនើបរហូតដល់ ៤ គ្រឿងដល់អតិថិជនដែលតែងតែគាំទ្រក្នុងការដំណើរការផ្សារទំនើបកន្លងមក ហើយបន្តមកទៀតនោះគឺប្រូម៉ូសិនដែលកំពុងចាប់ផ្តល់នាពេលនេះដើម្បីអបអរដល់គម្រប់ខួប 2 ឆ្នាំផងដែរ ។
បន្ទាប់ពីទទួលបានការគាំទ្រអស់រយះពេលជាង ២ ឆ្នាំកន្លងមក ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល បាន ផ្សារភ្ជាប់សកម្មភាពសង្គមកកាន់តែខ្លាំងបន្ថែមទៀត ដោយបានរៀបចំព្រឹត្តការណ៍ពិរណ៍ធំៗមិនធា្លប់មានចំនួន ៤ ប្រចាំឆ្នាំ រួមមានពិពរណ៍មុខរបរ ពិរពរណ៍សុខភាពនិងសម្រស់ ពិរណ៍បច្ចេកវិទ្យានិងនវានុវត្តន៍ ពិរពរណ៍សៀវភៅអាជីវកម្ម ដែលតួរយ៉ាងកាលពីឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះយើងទើបនឹងបញ្ចប់ដោយជោគជ័យនៅពិរពរណ៍សៀវភៅអាជីវកម្មឆ្នាំ ២០២៤ ដែលមានអ្នកចូលរួមប្រមាណជា ៥ ម៉ឺននាក់ ហើយផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល បានបរិច្ចាគសៀវភៅដោយឥតគិតថ្លៃចំនួន ៥០០០ ក្បាល ដើម្បីលើកម្ពស់វិស័យអបរំនៅកម្ពុជាផងដែរ។ នៅមិនទានបញ្ចប់នៅឡើយទេ បន្ដទៅទៀតនេះដើម្បីអបអរសារទរដល់ការគម្រប់ខួប ក៏ដូចជាសម្មតិផលរយះពេល 2 ឆ្នាំកន្លងមកនេះ ផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គា ម៉ល ក៏បានដាក់ប្រកាសបើកនៅប្រម៉ូលសិនថ្មីមួយទៀតគឺ Mega 2nd Anniversary ដែលលោកអ្នកគ្រាន់តែចំណាយចាប់ពី១៥ដុល្លាឡើងទៅ នឹងទទួលបាននៅសន្លឹកឆ្នោតផ្សងសំណាងចំនួន១សន្លឹកដើម្បីមានឪកាសឈ្នះនៅរង្វាន់ជាច្រើនដ៏អស្ចារ្យជារៀងរាល់ខែដូចជា៖រថយន្ដសេរីទំនើប ICAR 03 4WD , I phone 16 pro max , Air Pod , Apple I watch 9 , ទូរទស្សន៍, ម៉ាស៊ីនបោកខោអាវ, ឆ្នាងបាយ, ទូរទឹកកក, ម៉ាស៊ីនទឹកក្រឡុក, ឆ្នាងអ៊ុត, កង្ហាល, នឹង Speaker ដែលសរុបទាំងមានចំនួនរហូតទៅដល់ 500 រង្វាន់។
ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល អាចនិយាយបានថាស្តង់ដារគឺអាចប្រកួតប្រជែងនិងមិនចាញ់ផ្សារទំនើបបរទេសឡើយ។ ជាក់ស្តែង ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ជាផ្សារឈានមុខគេក្នុងការនាំយកប្រេនអន្តរជាតិល្បីមកកាន់ប្រទេសកម្ពុជា ដូចជាហាងសម្លៀកបំពាក់ ZARA, Karl Lagerfeld, Moschino Jean, Paul Smith, Jaspal ដែលមានតែមួយគត់។

ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល បាននាំយកមជ្ឍមណ្ឌលកម្សាន្តដែលទំនើបតាំងពីកុមារដល់ពេញវ័យដូចជា មជ្ឍមណ្ឌលកម្សាន្តកុមារ Super Doozii ដែលផ្តល់ទាំងភាពសប្បាយរីករាយ ចំណេះដឹង និងវឹកហាត់ស្មារតីសម្រាប់ជំរុញដល់កុមារក្នុងការលូតលាស់ ចំណែកឯមជ្ឍមណ្ឌលកម្សាន្ត Neo Game Oasis ជាកន្លែងកម្សាន្តសម្រាប់យុវវ័យជាមួយនឹងម៉ាស៊ីនហ្គេមទំនើបដូចជាហ្គេម VR ជាដើម។ ហើយកាលពីឆ្នាំទៅមិញផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល បានវិនិយោគទឹកប្រាក់រាប់លានដុល្លារក្នុងការបើកដំណើរការ Neo Go Kart ដែលជាទីលានប្រណាំងឡានក្នុងទីបិតជិតដំបូងបង្អស់ក្នុងប្រទេសកម្ពុជាជាមួយនឹង ឡាន Kart ទំនើប សម្ភារៈផ្សេងៗ ដែលជាបច្ចេកវិទ្យាចុងក្រោយពីទ្វីបអឺរ៉ុប ៕ ដោយ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner