ស្ថានភាពធាតុអាកាសថ្ងៃទី២០ ខែកញ្ញា៖សម្ពាធទាបនៅបន្តគ្រប​ដណ្ដប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើកម្ពុជា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងអំពីស្ថានភាព​ធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ក្នុងនេះព្យុះទី១៤ឈ្មោះ ពូលឡាសាន(Pulasan) ជាមួយនិងព្យុះទី១៥ឈ្មោះ ស៊ូលីក(Soulik) បានកើតនៅ​សមុទ្រ​ចិនខាងត្បូងមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី ដែលបក់​លើ​សមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាប​នៅបន្តគ្រប​ដណ្ដប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណា​ចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤៖១.តំបន់វាលទំនាបអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី ៥០ភាគរយ,២.តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី៦០ភាគរយ និងទី៣.តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់​ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី៥០ភាគរយ
រលកសមុទ្រមានកម្ពស់មធ្យមអប្បរមា ១,៥០ម៉ែត្រ និងកម្ពស់មធ្យម​អតិបរមា២,២៥ម៉ែត្រ៕
សូមជូនព្រឹត្តបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស៖

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner