ឯកឧត្តម ហួត ហាក់ ត្រូវផ្ទេរតួនាទីភារកិច្ចជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម សុខ សូកេន មកកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ

(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានបើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិនិត្យសំណើបោះឆ្នោតផ្តល់សេចក្តីទុក្ខចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន ២រូប។ សមាជិកសភាចូលរួមប្រជុំមានចំនួន ១០៦រូប ។

សមាសភាពរាជរដ្ឋាភិបាលចំនួន ២រូបដែលត្រូវផ្លាស់ប្តូរគឺ ឯកឧត្តម ហួត ហាក់ ត្រូវផ្ទេរតួនាទីភារកិច្ចជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម សុខ សូកេន មកកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ ។

សម្លេងអនុម័តចំនួន១០៦ លើ១០៦ សម្រេចជាឯកឆន្ទបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃកម្ពុជា ចំនួន ០២រូប គឺ ឯកឧត្តម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច។

សម្តចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងសម័យប្រជុំសភានោះ បានមានប្រសាសន៍ថា ចាប់តាំងពីថ្ងៃដំបូង នៃការចូលកាន់ដំណែងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាចិត្តខ្ពស់នៅក្នុងការកសាងសមទ្ធិផលថ្មីៗបន្ថែមទៀតជូនជាតិ និងមាតុភូមិដោយឈរលើសមទ្ធិផលទាំងឡាយដែលកើតចេញពីការដឹកនាំដ៏ឈ្លាវៃ និងប៉ិនប្រសព្វប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលមុនៗ តាមរយ:ការអនុវត្តយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណទាំងបួនដំណាក់កាល។ ក្នុងស្មារតីនេះ ដើម្បីតាមកម្មវិធីនយោបាយសម្រាប់នីតិកាទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របច្ចុកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្តោតសំខាន់លើរបៀបវារ:ធានាប្រសិទ្ធភាព សមទ្ធិកម្ម តាមរយ:ការអនុវត្តអភិក្រមឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner