លោក ពូទីន បន្តហាមឃាត់នាំចូលផលិតផលកសិកម្មពីលោកខាងលិច ២ឆ្នាំទៀត

ម៉ូស្គូ : បុរសខ្លាំងរុស្ស៊ី លោក ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីពង្រីកការហាមឃាត់លើការនាំចូលផលិតផលកសិកម្មពីបណ្តាប្រទេសលោកខាងលិចរយៈពេលពីរឆ្នាំទៀត។ នេះបើតាមការចុះផ្សាយរបស់ព័ត៌មានស៊ីនហួរ កាលពីថ្ងៃពុធសប្តាហ៍នេះ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ក្នុងគោលបំណងពង្រីកការហាមឃាត់លើការនាំចូលផលិតផលកសិកម្មពីបណ្តាប្រទេសលោកខាងលិចរយៈពេលពីរឆ្នាំទៀត។

ការហាមឃាត់នេះ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៦។

ចំណាត់ការនេះ ជាការសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់លោកខាងលិច ជុំវិញជម្លោះរុស្ស៊ី និងអ៊ុយក្រែន។

ការហាមឃាត់នេះដែរ នឹងប៉ះពាល់ដល់ផលិតផលកសិកម្មពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អូស្ត្រាលី ន័រវេស និងកាណាដា។

ការរឹតបន្តឹងក្រោយមក ត្រូវបានពង្រីកទៅកាន់ប្រទេសអឺរ៉ុបផ្សេងទៀត រួមទាំងអ៊ុយក្រែនផងដែរ។ បើតាមសេចក្តីរាយការណ៍ លោក ពូទីន បានសរសើរការហាមឃាត់នេះ ពីព្រោះវាបានជួយជំរុញកំណើនវិស័យកសិកម្មរបស់រុស្ស៊ី៕

ប្រភព : ស៊ីនហួ ប្រែសម្រួលដោយ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner