អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុង បានចាត់ទុកការឧបត្ថម្ភពី Giant Cambodia ជារួមចំណែកយ៉ាងធំធេងនៅក្នុងការអភិវឌ្ឍកីឡាទ្រីត្លុង

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖លោក ងិន សុបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានគូស​បញ្ជាក់ថា ការជួយឧត្តម គាំទ្រ ពីGiant Cambodia នូវសម្ភារហ្វឹកហាត់ និងកង់ចំនួន ១០គ្រឿងជូនដល់សហព័ន្ធ គឺជាការចូលរួមចំណែកយ៉ាងធំធេងនៅក្នុង​ការអភិវឌ្ឍកីឡា​ទ្រីយ៉ាត្លុងនៅកម្ពុជា ដ្បិតសម្ភារទាំងអស់នេះ ផ្គត់ផ្គង់ដល់ការហ្វឹកហាត់ និងប្រកួតរបស់​កីឡាករកីឡាការិនីជម្រើសជាតិ ត្រៀមសម្រាប់ការប្រកួតនៅក្នុងស្រុកនិងការប្រកួត​នៅអន្តរជាតិ។

ការថ្លែងលើកឡើងរបស់ លោក ងិន សុបញ្ញា អគ្គលេខាធិការ សហព័ន្ធទ្រីយ៉ាត្លុងកម្ពុជា បានធ្វើឡើងក្នុងពិធីប្រគល់និងទទួលសម្ភារហ្វឹកហាត់និងកង់ចំនួន១០គ្រឿងពីក្រុមហ៊ុន Giant Cambodia នៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាល្ងាចថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០២៤។

លោក អគ្គលេខាធិការ អះអាងថា នេះជាលើកទី១០ហើយ ដែលក្រុមហ៊ុន Giant Cambodia បានផ្តល់ជូននូវសម្ភារហ្វឹកហាត់ជូនសហព័ន្ធតាមការស្នើសុំ ដោយក្នុងនោះ ក្នុង១ឆ្នាំ សហព័ន្ធតម្រូវស្នើសុំសម្ភារហ្វឹកហាត់នៅក្នុងស្រុក និងសម្ភារចេញទៅ​ប្រកួត​នៅក្រៅប្រទេស។ សម្រាប់សម្ភារហ្វឹកហាត់ដែល​ក្រុមហ៊ុនផ្តល់​ជូនសហព័ន្ធនាពេលនេះ មានមូកចំនួន៨ សម្ភារគ្រឿងបន្លាស់ និងកង់ចំនួន១០គ្រឿង ។

លោក ស្រី បេង ប៊ុននេត អនុប្រធានសហពន្ធ័កីឡាទ្រីយ៉ាត្លុង កម្ពុជា បានថ្លែងអំណរ​គុណយ៉ាង​ខ្លាំងដល់ក្រុមហ៊ុន Giant Cambodia ដែលបានយកចិត្តទុកដាក់​ឧបត្ថម្ភ​គាំទ្រ​ជាសម្ភារហ្វឹកហាត់និងប្រកួតជូនដល់សហព័ន្ធទ្រីយ៉ាត្លុងកម្ពុជា ដែលជាការចូលរួម​ចំណែកក្នុងការអភិវឌ្ឍជួយឱ្យវិស័យកីឡាទ្រីយ៉ាត្លុងនៅកម្ពុជាកាន់តែរីកចំរើន។

លោក ស្រី អនុប្រធានសហព័ន្ធ បានណែនាំដល់កីឡាករកីឡាការិនីជម្រើស​ជាតិ​ពេល​ហ្វឹកហាត់ និងប្រកួត តម្រូវប្រើប្រាស់សម្ភារទាំងអស់នេះ សូមជួយថែរក្សាឱ្យបានល្អ និងគង់វង្សយូអង្វែង ព្រោះសម្ភារទាំងអស់នេះមានតម្លៃថ្លៃ ។

សូមបញ្ជាក់ថា កង់ និងសម្ភារៈទាំងអស់នេះនឹងត្រូវបានប្រើប្រាស់សម្រាប់ក្រុមជម្រើស​ជាតិ​ហ្វឹកហាត់ត្រៀម ការប្រកួតកីឡាជាតិ លើកទី៤ ការប្រកួតជើងឯកថ្នាក់ជាតិ និងការ​ប្រកួតកីឡាទ្រីយ៉ាត្លុងអន្ដរជាតិ នៅខេត្តកែប នាពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner