រដ្ឋបាលខណ្ឌជលផលក្រចេះ បង្រ្កាបឧបករណ៍នេសាទខុសច្បាប់

ក្រចេះ៖សេចក្តីរាយការណ៍បានឱ្យដឹងថា កម្លាំងខណ្ឌរដ្ឋបាលជលផល​ខេត្តក្រចេះកាលពីថ្ងៃទី៤ ខែតុលាសហការជាមួយ អធិការដ្ឋានរដ្ឋបាល​ជលផលមេគង្គ​ ដឹកនាំដោយលោក ភួង ទីណា នាយរងអធិការដ្ឋាន ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ និងកម្លាំងនគរបាលប្រឆាំងបទល្មើស​សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះព្រមទាំងសហគមន៍នេសាទបានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។

ជាលទ្ធផលកម្លាំងចម្រុះបានធ្វើការរុះរើ និងបំផ្លាញចោលនូវឧករណ៍នេសាទ​ល្មើសច្បាប់រួមមាន៖របាំងព្រួលស្បៃមុង ចំនួន៦ខ្សែ ប្រវែង៣៥០ម៉ែត្រ,លូស្បៃ​មុង​​ចំនួន៦មាត់លូ, របាំងណរ៉ាវសាច់អួននីឡុង(សាច់កាវ)ក្រឡា៣សង់ទីម៉ែត្រ ចំនួន៣ខ្សែ ប្រវែង២៥០ម៉ែត្រ, លបរ៉ាវចំនួន៣គ្រឿង​ក្រឡាទំហំ៣សង់ទី​ម៉ែត្រ,បង្គោលចម្រឹងប្ញស្សីចំនួន៩០ដើម,បានចាក់លែងត្រីចម្រុះ​ទម្ងន់ ២៥០គីឡូក្រាមចូលទៅក្នុងដែនទឹកធម្មជាតិវិញ,ដកហូតឧបករណ៍នេសាទឆក់ត្រីមួយគ្រឿង និងទូកម៉ាស៊ីនមួយគ្រឿងយកមករក្សាទុកនៅផ្នែក​រដ្ឋបាលជល​ផលព្រែកប្រសព្វ។​ ចំពោះជនសង្ស័យបានរត់គេចខ្លួនបាត់៕

ដោយ៖លី ពៅ

ads banner