ម្ពោធ សមាគមមូលនិធិសង្គម ដើម្បីអភិវឌ្ឍអប់រំកម្ពុជា
(ភ្នំពេញ)៖ សមាគមមូលនិធិសង្គមដើម្បីអប់រំកម្ពុជា ត្រូវបានសម្ពោធជាផ្លូវកា នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅរាជបណ្ឌិតសភាកម្ពុជា ក្នុងគោលបំណងចូលរួមជាមួយអង្គភាពពាក់ព័ន្ធដើម្បីរួមចំណែកក្នុងសកម្មភាបមនុស្សធម៌ ទាក់ទងនិងការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា។
លោកស្រី ណក់ ពេជសាវតី ប្រធានសមាគមមូលនិធិសង្គមដើម្បីអប់រំកម្ពុជា បានលើកឡើងថា សមាគមមូលនិធិសង្គមនេះប្រសូតចេញពីឆន្ទៈមន្រ្តីរាជការ បញ្ញាវន្ត និងយុវជន នឹងក្លាយជាវេទិកាដ៏សំខាន់ក្នុង ការចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌សង្គម ទាក់ទងនិងការអភិវឌ្ឍអប់រំកម្ពុជា។ សមាគមនេះ ក៏នឹងរួមចំណែកយ៉ាងសំខាន់នៅក្នុងការផ្តល់ជំនួយដល់និស្សិត គ្រូបង្រៀន សាស្រ្តាចារ្យ ដែលបានរួមវិភាគទានដ៏ថ្លៃថ្លាក្នុងវិស័យអប់រំ ដោយធានាថា ផលទទួលបានពីអប់រំ គឺបណ្តុះបាននូវមូលធនមនុស្សដែលជាអ្នកចូលរួមយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសង្គមជាតិ។
ឯកឧត្តមបណ្ឌិត ជួង ជីវិន រដ្ឋលេខាធិការក្រសួងអប់ យុវជននិងកីឡា និងជាជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានបង្ហាពីការសាទរ ជាមួយសមាគមដែលនឹងក្លាយជាដៃគូសំខាន់មួយរបស់ក្រសួងនៅក្នុងការកៀរគរ ថវិកា សម្ភារៈ និងជំរុញលើកទឹកចិត្តដល់ការរៀន និងការបង្រៀន។
ឯកឧត្តមបណ្ឌិត ជួង ជីវិន បានផ្តល់អនុសាសន៍ ៤ចំណុចសំខាន់ៗ ៖ ១, ស្នើសុំគោរពឱ្យខ្ជាប់ខ្ជួននូវច្បាប់ បទដ្ឋាននានា ដែលទាក់ទងនឹងការគ្រប់គ្រងអង្គការសមាគម នៅក្នុងប្រទេសកម្ពុជា ២, ចូលរួមផ្តល់នូវកិច្ចគាំទ្រនានាដល់បុព្វហេតុដែលបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ដោយឈរលើគោលការណ៍ច្បាប់ និងបទដ្ឋាននានាដែលចូលជាធរមាន ៣, រួមចំណែកជាមួយនិងក្រសួងអប់រំ យុវជននិងកីឡា ក្នុងការផ្តល់ឱកាសកាន់តែច្រើន ដល់សិស្ស និស្សិត យុវជនដែលត្រូវការជំនួយ និងទី៤, សហការជាមួយបណ្តាអង្គការ សង្គមស៊ីវិលនានា ដើម្បីរួមកម្លាំងគ្នាក្នុងស្មារតីជាតិ និងបម្រើផលប្រយោជនសារធារណៈជាទិភាព។
គយរបញ្ជាក់ថា សមាគមមូលនិធិសង្គមដើម្បីអភិវឌ្ឍអប់រំកម្ពុជាត្រូវបានចុះបញ្ជីការ និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃ តាមប្រកាសលេខ៤៤៥៤ ប្រក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដោយផ្តោលើកិច្ចការងារសង្គមទាក់ទងនឹងវិស័យអប់រំ៕
ដោយ ៖ ង៉ាន់ ទិត្យ