បន្ទាប់ពីទឹកស្រកនិងទទួលបានគ្រាប់ពូជពីរាជរដ្ឋាភិបាល កសិករខេត្ត​ក្រចេះ សម្រុកស្តារដំណាំស្រូវឡើងវិញ

ក្រចេះ៖ ប្រជាកសិករដែលរងផលប៉ះពាល់ពីរបបទឹកទន្លេមេគង្គ និង​ការជោរជន់លិចដោយសាររបបទឹកភ្លៀង នាពេលថ្មីៗ​កន្លង​មកនេះបាន​រូតរះស្តារដំណាំស្រូវឡើងវិញ បន្ទាប់ទឹកស្រក និងទទួលបានគ្រាប់​ពូជពីរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរខេត្តក្រចេះ​។

របាយការណ៍មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែតុលា ប្រជា​កសិករបានធ្វើការស្ដារឡើងវិញនូវដំណាំស្រូវបានចំនួន ៥១ ភាគរយនៃចំនួន ៦ ០៥៧ គ្រួសារ ដែលទទួលបានគ្រាប់​ពូជស្រូវពី​រាជរដ្ឋាភិបាល។

មន្ទីរកសិកម្មបន្តថា ផ្ទៃដីដែលត្រូវធ្វើការស្ដារឡើងវិញ នៅក្នុងខេត្ត​ក្រចេះមានចំនួន ៥ ៨៧២ ហិកតា ។ពេលនេះ​ការស្ដារឡើងវិញ​បានចំនួន ៤៩ ភាគរយនៃផ្ទៃដីដែលត្រូវស្ដារនិងផ្ទៃដីដែលមិនទាន់​បានស្ដារឡើងវិញដោយសារទឹកមិនទាន់ស្រកផុត។

របាយការណ៍ដដែលបានបញ្ជាក់ថា កសិករដែលទទួលបានគ្រាប់​ពូជស្រូវពីរាជរដ្ឋាភិបាល ដើម្បីស្ដារឡើងវិញនៅខេត្តក្រចេះមាន
ចំនួន៦ ០៥៧គ្រួសារ ក្នុងនេះមាន ក្រុងក្រចេះចំនួន ១៨៣ គ្រួសារ ,ស្រុកឆ្លូងចំនួន ១ ៣២៥ គ្រួសារ ,ស្រុកព្រែកប្រសព្វចំនួន ២ ០៨៨ គ្រួសារ ,ស្រុកចិត្របុរីចំនួន ២ ៣៦៩ គ្រួសារ និងស្រុកសំបូរចំនួន ៩២ គ្រួសារ៕
ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner