អន្តរក្រសួងនិងអង្គការរួមគ្នាលើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និងកុមាររងគ្រោះដោយអំពើហិង្សា លើកកម្ពស់តួនាទីស្រ្តីជាថ្នាក់ដឹកនាំ និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល

(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី សហការជាមួយក្រសួងផែនការ ក្រសួងសុខាភិបាល និង អង្គការ Vital Strategies បានបើកកិច្ចប្រជុំផ្សព្វផ្សាយលើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និងកុមាររងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ លើកកម្ពស់តួនាទីស្រ្តីជាថ្នាក់ដឹកនាំនិងអភិបាល កិច្ចក្នុងវិស័យសុខាភិបាល។

កិច្ចប្រជុំនេះធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ដោយលោកជំទាវ ប៉ែន រកស៊ី រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនិងក្រុមការងារអន្តរក្រសួងដែលដឹកនាំដោយលោកជំទាវ ច័ន្ទ សូរិយ៍ រដ្ឋលេខាធិការក្រសួង កិច្ចការនារី រួមទាំងថ្នាក់ដឹកនាំនិងមន្រ្តីបច្ចេក ទេសមកពីអន្តរក្រសួង ស្ថាប័នជាច្រើនរូប។

ក្រសួងកិច្ចការនារី សហការជាមួយក្រសួងសុខាភិបាល និង អង្គការVital Strategies តាមរយៈគម្រោងទិន្នន័យសម្រាប់សុខភាព(D4H) បានរៀបចំកិច្ចប្រជុំជាមួយរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំរបស់ក្រសួងសុខាភិបាល ដើម្បីជម្រាបជូនពីកម្មវិធី Data to Policy (D2P)។ សូមជម្រាបជូនថា Data to Policy (D2P) គឺជាការប្រែក្លាយទិន្នន័យទៅគោលនយោបាយសង្ខេបទាក់ទងយេនឌ័រនិងសុខភាព បានអនុវត្តនៅឆ្នាំ២០២៤ ។

ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលក្រសួងកិច្ចការនារីបានដើរតួយ៉ាងសកម្មក្នុងការលើកកម្ពស់សមភាពយេន ឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីបានដឹកនាំសម្រប សម្រួលជាមួយគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជនក្នុងការលើកកម្ពស់ស្ថាន ភាព ឋានៈ តួនាទី របស់ស្រ្តី និងក្មេងស្រីនៅក្នុងប្រទេសកម្ពុជា ។

ក្រសួងកិច្ចការនារីក៍បានផ្សព្វផ្សាយដាក់ឱ្យអនុវត្តផែនការយុទ្ឋសាស្រ្តនារីរតនៈទី៦ ដើម្បីលើកកម្ពស់សម ភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេង ស្រី ដែលមានយុទ្ឋសាស្រ្តសំខាន់ៗជាច្រើន ក្នុងនោះមាន ការរៀបចំគោលនយោបាយនានាទាក់ទងយេនឌ័រនឹងសុខភាព។ ការរៀបចំអនុសាសន៍គោលនយោបាយសង្ខេបទាក់ទងនឹងយេនឌ័រ និងសុខភាព ពិតជាមានសារៈសំខាន់ណាស់ ហើយក៏ជាផ្នែកមួយនៃផែនការយុទ្ឋសាស្រ្តនារីរតនៈទី៦ ផងដែរ។

សូមជម្រាបថា ក្រសួងកិច្ចការនារី សហការជាមួយក្រសួងផែនការ ក្រសួងសុខាភិបាល និង អង្គការ Vital Strategies បានអនុវត្តគម្រោងគម្រោងស្តីពី ការប្រែក្លាយទិន្នន័យទៅជាអនុសាសន៍ គោលនយោបាយសង្ខេប ទាក់ទងនឹងសុខភាព (D2P) ចាប់ពីខែ ធ្នូ ឆ្នាំ២០២៣ រហូត ដល់បច្ចុប្បន្ន ។ ការប្រែក្លាយទិន្នន័យទៅជាអនុសាសន៍គោលនយោបាយ សង្ខេបទាក់ទងនឹងសុខភាព(D2P) មានគោលបំណងគឺ លើកកម្ពស់ការវិភាគ និងការប្រើប្រាស់ទិន្នន័យសុខភាពសាធារណៈ ប្រកបដោយប្រសិទ្ធភាពនិងបរិយាបន្ន ។

បង្កើនសមត្ថភាពមន្រ្តីក្រសួងទាំង៣ ក្នុងការ វិភាគនិងប្រើប្រាស់ទិន្នន័យសម្រាប់រៀបចំអនុសាសន៍គោ លនយោបាយសង្ខេបទាក់ទងនឹងយេនឌ័រនិងសុខភាព។ ធ្វើការផ្សព្វផ្សាយអនុសាសន៍គោលនោយបាយ និង តាម ដានត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តអនុសាសន៍គោល នយោបាយ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner