ឯកឧត្តមឌិត ទីណា ៖ គោលដៅរបស់រាជរដ្ឋាភិបាល គឺជួយបងប្អូនប្រជាកសិករ ឱ្យ មានសន្តិ សុខស្បៀង និងមានប្រសិទ្ធភាពសេដ្ឋកិច្ច

(ខេត្តកំពង់ធំ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចុះចែកស្រូវពូជជូនដល់ប្រជាពលរដ្ឋដែលរងផល ប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ នៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ ពីសំណាក់ប្រមុខ រាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ជូនដល់បងប្អូនប្រជាកសិករដែលរងផល ប៉ះពាល់ដោយសារគ្រោះទឹកជំនន់។

លេីសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ឱ្យបង ប្អូនប្រជាកសិករចូលរួមសហការគិតគូរឱ្យបានវែងឆ្ងាយ ទទួលស្តាប់នូវការណែ នាំរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ពីការព្យាករណ៍ធាតុអាកាស បំរែបំរួលអាកាសធាតុ ដេីម្បីកាត់បន្ថយនូវផល ប៉ះពាល់ ដោយមិនប្រថុយធ្វេីស្រែទាំងមានហានិភ័យខ្ពស់។

បេីតាម ឯកឧត្តម រដ្ឋមន្រ្តី គោលដៅរបស់រាជរដ្ឋាភិបាល គឺជួយបងប្អូនប្រជាកសិករ ឱ្យ មានសន្តិសុខស្បៀង និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ពោលគឺមានហូបគ្រប់គ្រាន់ និងមានបាន ដោយរាជរដ្ឋាភិបាល មិនទុកនរណាម្នាក់ចោលនោះទេ និងតែងតែយកចិត្តទុកដាក់ ផ្តល់ជំនួយ ព្រមទាំងជួយស្តារនូវផលប៉ះពាល់កន្លងមក។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានដាក់ចេញនូវកម្មវិធី គោលនយោបាយអាទិភាព ក្នុងការរក្សាស្ថេរ ភាពថ្លៃ កសិផល កាត់បន្ថយថ្លៃដេីមផលិត ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ និងការរៀបចំសហគមន៍ កសិកម្មទំនើប ដើម្បីជួយគាំទ្រលើផ្នែកបច្ចេកទេស ការផ្តល់ព័ត៌មាន ការប្រឹក្សាយោបល់ និងជួយដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការងារកសិកម្មដល់កសិករក្នុងគោល បំណងបង្កើនផលិតភាពកសិកម្ម ជំរុញជីវភាព ធានាបាននូវសន្តិសុខ និងសុវត្តិភាពស្បៀង ផងដែរ។

សូមបញ្ជាក់ជូនថា ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម បានចែកស្រូវពូជចំនួន ៤៦៧.២តោន ជូនដល់កសិករចំនួន ៤ ៦៧២ គ្រួសារ មកពី ៧ក្រុង-ស្រុក ក្នុងខេត្តកំពង់ធំ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner