Boeing បន្តកាត់បន្ថយបុគ្គលិកជាង ២.៥០០នាក់នៅសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Boeing នឹងបន្តបញ្ឈប់បុគ្គលិកជាង ២.៥០០នាក់នៅតាមបណ្តារដ្ឋ និងទីក្រុងធំៗមួយចំនួនរបស់សហរដ្ឋអាមេរិក នេះបើយោងតាមឯកសាររបស់សហព័ន្ធ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទសប្តាហ៍នេះ។

ការកាត់បន្ថយបុគ្គលិកដ៏ច្រើនបែបនេះ ជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន Boeing ក្នុងបន្ធូរបន្ថយការជំពាក់បំណុលគេ និងស្ថិតក្រោមគោលដៅជម្រុះបុគ្គលិកចំនួន ១៧.០០០នាក់ ឬស្មើនឹង ១០% នៃកម្លាំងពលកម្មសកលរបស់ខ្លួន។

ការជូនដំណឹងអំពីការបញ្ឈប់បុគ្គលិកជិត ២.២០០នាក់បានទៅដល់ដៃបុគ្គលិកនៅរដ្ឋធានីវ៉ាស៊ីនតោន និង ២២០នាក់ទៀតនៅរដ្ឋ South Carolina។

ជាមួយគ្នានេះ ក្រុមហ៊ុន Boeing បានប្រាប់បុគ្គលិកដែលរងផលប៉ះពាល់កាលពីថ្ងៃពុធថា ពួកគេនឹងបន្តបើកប្រាក់ខែពី Boeing រហូតដល់ថ្ងៃទី១៧ ខែមករាឆ្នាំក្រោយ ដើម្បីអនុវត្តតាមលក្ខខណ្ឌរបស់សហព័ន្ធ ស្តីពីការជូនដំណឹងដល់បុគ្គលិកយ៉ាងហោចណាស់ ៦០ថ្ងៃ មុនពេលបញ្ចប់ការងាររបស់ពួកគេ។

ការជូនដំណឹងខាងលើនេះ បានកើតឡើងនៅពេលដែលក្រុមហ៊ុន Boeing ព្យាយាមចាប់ផ្តើមការផលិតឡើងវិញ នូវយន្តហោះ 737 MAX ដែលលក់ដាច់បំផុតរបស់ខ្លួន បន្ទាប់ពីកូដកម្មរយៈពេលមួយសប្តាហ៍របស់បុគ្គលិកជាង ៣៣.០០០នាក់នៅតំបន់ West Coast នាំឱ្យរាំងស្ទះដល់ការផលិតយន្តហោះពាណិជ្ជកម្មភាគច្រើនរបស់ខ្លួន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner