លោក ពូទីន ព្រមានសងសឹកប្រទេសផ្តល់អាវុធឱ្យអ៊ុយក្រែនវាយប្រហាររុស្ស៊ី

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូនឹងរក្សាសិទ្ធិវាយលុកទីតាំងយោធានៃប្រទេស ដែលអនុញ្ញាតឱ្យអ៊ុយក្រែនប្រើអាវុធរបស់ពួកគេប្រឆាំងនឹងទឹកដីរុស្ស៊ី ហើយសន្យាថា នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការឈ្លានពានណាមួយ។

មេដឹកនាំរុស្ស៊ីរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា យើងនឹងកំណត់គោលដៅ ក្នុងអំឡុងពេលធ្វើតេស្តប្រព័ន្ធមីស៊ីលថ្មីបំផុតរបស់យើងបន្ថែមទៀត ដោយផ្អែកលើការគំរាមកំហែងដល់សន្តិសុខរបស់សហព័ន្ធរុស្ស៊ី។

លោក ពូទីន បន្ថែម ថា យើង ជឿជាក់ ថា យើង មាន សិទ្ធិ ប្រើប្រាស់ អាវុធ របស់ យើង ប្រឆាំង នឹង ទីតាំង យោធា នៃ ប្រទេស ទាំងឡាយ ដែលដែលអនុញ្ញាតឱ្យអ៊ុយក្រែនប្រើ អាវុធ របស់ ពួកគេ ប្រឆាំង នឹង ទឹកដីរបស់ យើង ។

ការអត្ថាធិប្បាយរបស់លោក ពូទីន
ធ្វើឡើងបន្ទាប់ពីយោធាអ៊ុយក្រែនបានបាញ់មីស៊ីល Storm Shadow ដែលផលិតដោយអង់គ្លេស និង HIMARS ផលិតដោយសហរដ្ឋអាមេរិក ទៅកាន់គោលដៅនៅតំបន់ Bryansk និង Kursk របស់ប្រទេសរុស្ស៊ី។

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរួមមាន Bloomberg, BBC និង The Guardian បានរាយការណ៍កាលពីថ្ងៃពុធថា អ៊ុយក្រែនបានប្រើប្រាស់មីស៊ីល Storm Shadow ដើម្បីវាយប្រហារតំបន់ Kursk ក្នុងសប្តាហ៍នេះ។

បើតាមក្រសួងការពារជាតិរុស្ស៊ី មីស៊ីល ATACMS របស់អាមេរិកត្រូវបានប្រើប្រាស់រួចហើយ នៅក្នុងការវាយប្រហារលើតំបន់ Bryansk។ យ៉ាងណាមិញ ទាំងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកមិនបានធ្វើអត្ថាធិប្បាយជាផ្លូវការលើរបាយការណ៍នេះទេ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner