សិស្សនិទ្ទេសA ចំនួន ៥៩ រូប មកពី ៦ ក្រុង ស្រុក ក្នុងខេត្តកណ្តាល ទទួល បានម៉ូតូម៉ាកឌ្រីមសង់ ឆ្នាំ២០២៥ ម្នាក់មួយគ្រឿង និង មួកសុវត្ថិភាពមួយ
(ខេត្តកណ្តាល)៖ ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងអរិយក្សត្រស្រុកខ្សាច់កណ្តាល ស្រុកល្វាឯមស្រុកកៀនស្វាយ ស្រុកមុខកំពូល និង ស្រុកពញាឮបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលប្រលងជាប់សញ្ញាបត្រទុតិយភូមិនីទ្ទេស A ឆ្នាំសិក្សា២០២៤ ចំនួន ៥៩រូបមកពីក្រុងអរិក្សត្រ ស្រុកល្វាឯម ស្រុកមុខកំពូល ស្រុកខ្សាច់កណ្ដាល ស្រុកពញាឮ និងស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នមានប្រសាសន៍ថា ដូចយើងទាំងអស់គ្នាបានដឹងហើយ ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានជួយសង្គ្រោះប្រទេសជាតិ និង អាយុ ជីវិត របស់ប្រជាជនកម្ពុជាយើង ឱ្យចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ។
បន្តមកទៀត បើយើងមើលទៅក្រោយត្រឹមឆ្នាំ១៩៩៨ តាមរយៈ គោលនយោបាយ ឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា បានជួយប្រទេសយើង ឱ្យរួចចាកផុតពីសង្គ្រាមរ៉ាំរ៉ៃ ដែលបានអូសបន្លាយជាច្រើន ទសវត្សរ៍ ព្រមទាំងទទួលបានពេញលេញ នូវសុខសន្ដិភាព ការបង្រួបបង្រួមជាតិស្ថិរភាព នយោបាយ និង សណ្ដាប់ធ្នាប់សង្គមដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិទាំងមូល ។
ដោយទទួលស្គាល់នូវគុណតម្លៃមិនអាចកាត់ថ្លៃបាន នៃសុខសន្តិភាពនៅកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល ជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម ពោរពេញដោយសមត្ថភាព ចំណេះដឹង និង ថាមពលទើបបានចេញអនុក្រឹត្យលេខ ០១ អនក្រ.បក្រ ចុះថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ ដោយកំណត់ យក ថ្ងៃទី២៩ ខែធ្នូ រៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ។
បន្ថែមលើនេះទៀតរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក៏បាន ជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសម្តងទៀត ឱ្យចេញផុតពីវិបត្តិនៃ ជំងឺកូវីដ១៩ តាមរយៈការដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទូទាំង ប្រទេស ជូនដល់ប្រជាពលរដ្ឋគ្រប់រូប ដោយឥតគិតថ្លៃ ។ ទាំងនេះគឺជាស្នាដៃ និង គុណ បំណាច់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។ បន្ថែមលើនេះ គណបក្សប្រជាជនកម្ពុជា ក៏បាន និង កំពុងបន្តដឹកនាំប្រទេស ឱ្យមានការអភិវឌ្ឍលើគ្រប់ វិស័យ ទាំងនៅទីក្រុង និង ជនបទ ដូចយើងទាំងអស់គ្នាបានឃើញស្រាប់ ។
បន្ទាប់ពីបានមើលឃើញអំពីស្នាដៃ គុណបំណាច់ និង សមិទ្ធផល យ៉ាងច្រើនសន្ធឹក សន្ទាប់របស់រាជរដ្ឋាភិបាល ក៏ដូចជារបស់គណបក្សប្រជាជនកម្ពុជា យើងទាំងអស់គ្នា ជា ប្រជាពលរដ្ឋជាពិសេស ក្មួយៗយុវជន ជាទំពាំងស្នងឫស្សីដែលកំពុងទទួលមនុញ្ញផលពី សុខសន្តិភាព និង ការអភិវឌ្ឍជាច្រើនឥតគណនា គប្បីចូលរួមថែរក្សា និង ការពារនូវរាល់ សមិទ្ធផលទាំងអស់នេះ ឱ្យបានគង់វង្ស និង បន្តចូលរួមអភិវឌ្ឍប្រទេសជាតិយើង ឱ្យកាន់តែ រីកចម្រើនខ្លាំងក្លាបន្ថែមទៀត ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុ ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់ កណ្តាល បានផ្តល់ឱកាសជាច្រើនដល់យុវជន ដែលមានសមត្ថភាពពិតប្រាកដ ដើម្បីបន្ត ចូលរួមដឹកនាំក្រសួងស្ថាប័ន រាជធានីខេត្ត ក្រុងស្រុកខណ្ឌ មន្ទីរ និង អង្គភាពនានាសំដៅជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែលឿន និង បំពេញសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋឱ្យកាន់តែរហ័ស ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាពខ្ពស់ ។
ទន្ទឹមនេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានដាក់ចេញ នូវ យុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី ១ ដោយបានកំណត់យក អាទិភាពគន្លឹះ ៥ គឺ : «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ជាពិសេស គឺ «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅ នឹងបដិវត្តឧស្សាហកម្មទី ៤ និង បរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និង សង្គមកម្ពុជា ក៏ដូចជា ឆ្លើយតបនឹងតម្រូវការ ក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចជាតិទាំងមូល ។
ក្នុងបរិបទ នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានជំរុញ និង លើកទឹកចិត្តក្មួយៗជាយុវជន ខិតខំសិក្សាស្វែងយល់ និង ប្រើប្រាស់ចំណេះដឹង និង ជំនាញឌីជីថល ឱ្យបានទូលំទូលាយ ដើម្បីទាញយកអត្ថប្រយោជន៍ ជាច្រើន ពីវិស័យឌីជីថល ដែលកំពុងរីកដុះដាលយ៉ាងរហ័ស ។
ជាមួយគ្នានេះ ខ្ញុំក៏សូមឱ្យ ក្មួយៗ ប្រើប្រាស់អ៊ីនធឺណេត និង បណ្តាញសង្គម ដោយប្រយ័ត្នប្រយែងផងដែរ ដោយសារ ខ្លឹមសារមួយចំនួនដែលត្រូវបានចែកចាយ មានលក្ខណៈអវិជ្ជមាន និង មិនសូវមានប្រយោជន៍ ពោលគឺ ព្យាយាមប្រើប្រាស់វិស័យឌីជីថល ជាប្រយោជន៍នៃការសិក្សារៀនសូត្រ ឬ ការស្រាវជ្រាវ ឱ្យបានជាអតិបរមា ជាជាងចំណាយពេលច្រើន សម្រាប់គ្រាន់តែជាការកំសាន្តសប្បាយ ។
នៅក្នុងឱកាសនេះផងដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានផ្ដល់ថវិកាលើកទឹកចិត្តដល់សិស្សនិទេ្ទស B ម្នាក់ៗថវិកា 20 ម៉ឺនរៀល សិស្សនិទ្ទេស C ថវិកា 15 ម៉ឺនរៀល និងជូនលោកគ្រូបង្រៀនថ្នាក់ទី 12 ថវិកា 20 ម៉ឺនរៀល ៕
ប្រភព ៖ ខេត្តកណ្តាល
(FB-TT)