អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

បានឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពទាំង ៣ចំណុច របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី លើកំណែទម្រង់មុខងារសាធារណៈ រួមមាន៖ ការពង្រឹងសមត្ថភាពមន្រ្តី ការពង្រឹងសមត្ថភាពស្ថាប័ន និងការលើកកម្ពស់ប្រព័ន្ធលើកទឹកចិត្តដល់មន្រ្តី ដែលក្នុងនោះក្រសួងបានកំណត់ និងបំពេញកិច្ចការចម្បងៗជាអាទិ៍៖
 
១. ការពង្រឹងសមត្ថភាពមន្រ្តី ៖ ការរៀបចំផែនការជ្រើសរើសមន្ត្រី បណ្តុះស្មារតីមនសិកាវិជ្ជាជីវៈ ការបណ្តុះបណ្តាលបន្ត ការប្រើប្រាស់មន្ត្រីឱ្យស្របតាមឧបនិស្ស័យនិងជំនាញ និងលើកទឹកចិត្តមន្ត្រីឱ្យទៅសិក្សានៅក្រៅប្រទេសតាមរយៈអាហារូបករណ៍។

២. ការពង្រឹងសមត្ថភាពស្ថាប័ន ៖

  • រៀបចំគោលនយោបាយ និងបទដ្ឋានគតិយុត្តិសមស្រប និងមានសង្គតភាព
  • លើកកម្ពស់ប្រសិទ្ធភាពការងារ និងការគ្រប់គ្រងបុគ្គលិក តាមរយៈការវិភាគមុខងារ ការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង
  • ការធ្វើទំនើបកម្មស្ថាប័នឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប។

៣. ការលើកកម្ពស់ប្រព័ន្ធលើកទឹកចិត្តដល់មន្រ្តី៖ ផ្តល់កិច្ចគាំពារសុខុមាលភាពមន្ត្រីរាជការដោយសហការណ៍ជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងគោលនយោបាយលើកទឹកចិត្តមន្ត្រី ដូចជា សម្រាលកូន អាពាហ៍ពិពាហ៍ មរណភាព មន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍នៅរដូវកាលបុណ្យទាន មន្ត្រីរាជការដែលមានជំងឺ មានជីវភាពខ្វះខាត និងជួបគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងលើកកម្ពស់យេនឌ័រ។
 
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

២៥ វិច្ឆិកា ២០២៤

📷 MLMUPC

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner