អាកាសចរស៊ីវិល ច្រានចោលព័ត៌មានក្លែងក្លាយ ដែលថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្អាតឃ្លាំង និងលក់ឥវ៉ាន់ក្នុងតម្លៃ ៨៤០០រៀល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាកាសចរស៊ីវិល ច្រានចោលព័ត៌មានក្លែងក្លាយ ដែលថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្អាតឃ្លាំង និងលក់ឥវ៉ាន់ក្នុងតម្លៃ ៨៤០០រៀល
នយោបាយ 20/02/2025

អាកាសចរស៊ីវិល ច្រានចោលព័ត៌មានក្លែងក្លាយ ដែលថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្អាតឃ្លាំង និងលក់ឥវ៉ាន់ក្នុងតម្លៃ ៨៤០០រៀល

(ភ្នំពេញ)៖ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានច្រានចោលចំពោះការផ្សាយព័ត៌មានថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានសម្អាតឃ្លាំង និងលក់ឥវ៉ាន់ដែលបាត់ក្នុងតម្លៃ៨៤០០រៀល ។

Advertisement

ការច្រានចោលនេះ បន្ទាប់ពីមានទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ KH» បានបង្ហោះថា «យើងសម្អាតឃ្លាំងព្រលានយន្តហោះ និងលក់ឥវ៉ាន់ដែលបាត់ក្នុងតម្លៃ ៨៤០០រៀល។ រាល់វ៉ាលីរបស់យើង គឺពោរពេញទៅដោយរបស់ផ្សេងៗ និងគ្រឿងអេឡិចត្រូនិក។ ការផ្តល់ជូនមានសុពលភាព តាមអនឡាញរហូតដល់ដាច់ខែ! បញ្ជាទិញដោយចុចប៊ូតុង នៅក្នុងការផ្សាយពាណិជ្ជកម្មហើយចូលទៅកាន់ទំព័រ ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា នេះជាគឺជាព័ត៌មានក្លែងដែលបង្កើតឡើង ដោយក្នុងជនខិលខូចក្នុងបំណងបោកប្រាស់ប្រជាពលរដ្ឋ។ ហើយករណីនេះក៏ជាការបង្ខូចកេរ្តិ៍ឈ្មោះ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។ សូមប្រជាពលរដ្ឋកុំជឿទៅលើការផ្សព្វផ្សាយ របស់ទំព័រហ្វេសប៊ុក «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ KH»នេះ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា