កុមារវ៉េណេស៊ុយអេឡា៧០នាក់ត្រូវបាននិរទេសពីអាមេរិក

បរទេស៖ យន្តហោះដឹកជនចំណាកស្រុក ជាង២៤០នាក់ មានទាំងកុមារ ជាង៧០នាក់ ដែលបញ្ជូនចេញដំបូងពីទឹកដីសហរដ្ឋអាមេរិក បានទៅដល់ប្រទេស វ៉េណេស៊ុយអេឡា កាលពីថ្ងៃចន្ទ។

ជនជាតិវេណេហ្ស៊ុយអេឡា ទាំងជាង២៤០នាក់នេះ រួមទាំងកុមារ ៧៥នាក់ និងស្ត្រី ៧៤នាក់ ហើយត្រូវបានបញ្ជូនមកពីទឹកដី ប្រទេសម៉ិចស៊ិក ជាកន្លែងទទួលជនអន្តោប្រវេសន៍ពីអាមេរិក ហើយបានបន្តដឹកទៅដល់ទីក្រុង Maiquetia ភាគខាងជើង នៃរដ្ឋធានី ការ៉ាកាស ប្រទេសវ៉េណេស៊ុយអេឡា។

ការបញ្ជូននេះ គឺជាផ្នែកមួយ នៃកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលអាមេរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ និង លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រធានាធិបតី នៃប្រទេស វ៉េណេស៊ុយអេឡា ដើម្បីធ្វើមាតុភូមិនិវត្តន៍ជនចំណាកស្រុកមិនទៀងទាត់ ពោល គឺបន្ទាប់ពីទំនាក់ទំនងប្រទេសទាំងពីរ បានដាច់ពីគ្នា រយៈពេលជាច្រើនឆ្នាំ។

ក្រុមនេះបានទៅដល់ តាមជើងហោះហើរ ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់វ៉េណេស៊ុយអេឡា ឈ្មោះ Conviasa ដែលត្រូវបានដាក់ទណ្ឌកម្ម ដោយទីក្រុងវ៉ាស៊ីនតោន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner