សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូលទស្សនាប្រាសាទ​ដំរីក្រាប និងសំណេះសំណាលជាមួយប្រជាសហគមន៍​ទេសចរណ៍អន្លង់ធំ

(សៀមរាប)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានឆ្លៀតក្រោយបញ្ចប់ពិធីប្រគល់សញ្ញាបត្រជូន​ដល់​និស្សិត ចូលទស្សនាប្រាសាទដំរីក្រាប និងសំណេះសំណាល​ជាមួយប្រជាសហគមន៍ទេសចរណ៍អន្លង់ធំ ស្ថិតនៅក្នុងភូមិ​អន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។

សហគមន៍ទេសចរណ៍អន្លង់ធំ មានសមាជិកចំនួន ៣២៥គ្រួ​សារ បម្រើដល់សេវាកម្មទេសចរណ៍ដូចជា ម៉ូតូជួល ផ្ទះស្នាក់ (Homestay) និងអាហារលើភ្នំគូលែនជូនភ្ញៀវជាតិ និង​អន្តរជាតិ ដែលមានសក្តានុពលសម្បូរទៅដោយបុរាណស្ថាន និងប្រាសាទនានា បែងចែកចេញជាវង់ធំ និងវង់តូច សរុប​ចំនួន ៨៥ទីតាំង ដោយអាចធ្វើដំណើរដោយថ្មើរជើង (Trekking) និង សេវាកម្មម៉ូតូជួល ។

ក្រោយពីសំណេះសំណាល និងធ្វេីដំណេីរដោយផ្ទាល់តាម​រយ:​ការ​ជិះម៉ូតូ សម្ដេចបវរធិបតី បានផ្តល់គោលការណ៍​ដល់​កងវិស្វកម្ម សម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប ដើម្បី​ពិភាក្សាជាមួយអាជ្ញាធរអប្សរា ក្នុងការធ្វើឱ្យប្រសើរឡើង​នូវផ្លូវ​សម្រាប់អ្នកទេសចរ ធ្វើដំណើរពីសហគមន៍អន្លង់ធំ រហូតដល់​ស្រះដំរី ក្នុងគោលដៅផ្តល់ភាពងាយស្រួល បញ្ចៀសគ្រោះ​ថ្នាក់ និងទាក់ទាញអ្នកទេសចរឱ្យបានកាន់តែច្រើន​ទៅកាន់​កន្លែងនោះ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner