ស្លាប់មនុស្ស៣៧នាក់ ឡានក្រុងបូលីវីបុកគ្នា

បរទេស ៖ មនុស្ស៣៧នាក់បានស្លាប់ និង ៤១នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍រថយន្តក្រុងពីរគ្រឿងបុកគ្នា នៅប្រទេសបូលីវី កាលពីថ្ងៃចុងសប្តាហ៍។

ប៉ូលិសបាននិយាយថា ហេតុការណ៍នេះ បានកើតឡើង នៅលើផ្លូវហាយវ៉េមួយកន្លែង នៅភាគខាងត្បូង ប្រទេស ហើយត្រូវបានចាត់ទុកថា ជាគ្រោះថ្នាក់រថយន្តក្រុងដ៏អាក្រក់បំផុត របស់ប្រទេស នៅក្នុងតំបន់អាមេរិកឡាទីន មួយនេះ សម្រាប់ឆ្នាំ២០២៥។

ឡានក្រុងមួយគ្រឿង កំពុងធ្វើដំណើរទៅកម្មវិធីពិធីបុណ្យដ៏ធំបំផុតមួយ នៅតំបន់អាមេរិកឡាទីន ដែលទាក់ទាញមនុស្ស រាប់ម៉ឺននាក់។ រីឯ ឡានក្រុងមួយទៀត ត្រូវបានរដ្ឋអាជ្ញាធរអះអាងថា អ្នកបើកបរ ផឹកស្រា ហើយត្រូវបានចាប់ខ្លួន។

គួរបញ្ជាក់ថា បូលីវី តែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្ស នៅតំបន់ភ្នំ ដែលមានខ្យល់ខ្លាំង។ ១ឆ្នាំៗ គ្រោះថ្នាក់ចរាចរណ៍ បានឆក់យកជីវិតមនុស្ស ១៤០០នាក់ នេះបើតាមទិន្នន័យពីរដ្ឋាភិបាល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner