ព្រឹត្តិការណ៍សប្បុរសធម៌សង្ក្រាន្តឆ្នាំ ២០២៥ ស្វែងរកថវិកាជួយសង្គម និង លើកស្ទួយផលិតផលក្នុងស្រុក
ភ្នំពេញ ៖ គំនិតផ្តួចផ្តើមកម្មវិធីសប្បុរសធម៌មួយ ដែលមានឈ្មោះថា ព្រឹត្តិការណ៍សប្បុរសធម៌បេតិកភណ្ឌសង្ក្រាន្ត ឬ Songkran Heritage ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ដើម្បីជាការចូលរួមអបអរសាទរទិវាវប្បធម៌ជាតិលើកទី ២៧ និង ជួយលើកកម្ពស់ដល់បុព្វហេតុជាតិប្រកបដោយអត្ថន័យ។
ព្រឹត្តិការណ៍រៃអង្គាសប្រាក់ដ៏ពិសេសនេះ នឹងមានការដាក់តាំងបង្ហាញផលិតផលធ្វើពីស្នាដៃកូនខ្មែរ ឬ “Made in Cambodia” ព្រមទាំងប្រមូលផ្តុំសហគមន៍ អាជីវករ និងអង្គការសប្បុរសធម៌នានា នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីបង្កើតផលវិជ្ជមានជួយដល់សង្គមជាតិ។
ព្រឹត្តិការណ៍សំខាន់ៗ មានដូចខាងក្រោម៖
ប្រធានបទ ៖ សប្បុរសធម៌បេតិកភណ្ឌសង្ក្រាន្ត
កាលបរិច្ឆេទ៖ ថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២៥
ម៉ោង៖ ១០៖០០ ព្រឹក ដល់ ៥៖០០ ល្ងាច
ទីតាំង៖ Factory Phnom Penh ទល់មុខអគារតាំងបង្ហាញ Urban Village
ថវិកាចូលរួម៖ ការបរិច្ចាគបន្តិចបន្តួច (អាចប្តូរបានសម្រាប់ផលិតផល “ផលិតនៅប្រទេសកម្ពុជា”) ដើម្បីគាំទ្រដល់អង្គការសប្បុរសធម៌។
អ្នករៀបចំកម្មវិធីរួមមាន៖
- Infinity Program first creation team
- សមាគមពាណិជ្ជកម្មកម្ពុជា-ចិន CCCA
- ក្រសួងទេសចរណ៍កម្ពុជា
- ក្រសួងកិច្ចការនារីកម្ពុជា
- Factory Phnom Penh & Urban Village
អង្គការសប្បុរសធម៌៖
មូលនិធិដែលប្រមូលបាននឹងផ្តល់អត្ថប្រយោជន៍ដល់អង្គការសប្បុរសធម៌សំខាន់ៗចំនួនបី៖
1- Shanty Town Spirit Association
2- Les Restaurants Des Enfants – LRDE
៣- Golden Charity
ព្រឹត្តិការណ៍នេះ គឺជាការលាយបញ្ចូលគ្នានៃពិធីបុណ្យវប្បធម៌ និងសប្បុរសធម៌ ដែលបង្ហាញពីទំនៀមទម្លាប់ប្រពៃណីខ្មែរ ផលិតផលក្នុងស្រុក និងឱកាសដេញថ្លៃ។ អ្នកចូលរួមត្រូវបានលើកទឹកចិត្តឱ្យស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីបន្ថែមបរិយាកាសពិធីបុណ្យ និងវប្បធម៌ខ្មែរ។
ព្រឹត្តិការណ៍ និងស្តង់៖
ព្រឹត្តិការណ៍នេះនឹងរៀបចំស្តង់ជាច្រើនដែលតាំងបង្ហាញពីបេតិកភណ្ឌ និងផលិតផលរបស់កម្ពុជា ហើយប្រាក់ចំណេញនឹងបរិច្ចាគជួយគាំទ្រដល់អង្គការសប្បុរសធម៌។
ស្តង់សំខាន់ៗរួមមាន៖
- ស្តង់ Smiling Kumnou (Painting Booth) : មានអ្នកគូររូបផ្ទាល់ និងអ្នកលក់ក្រមាសូត្រ។
- ស្តង់ផលិតផលកសិកម្ម Golden Khmer ៖ មានលក់ផ្លែស្វាយស្ងួត និងទំនិញស្ងួតផ្សេងៗទៀត។
- ស្តង់លក់ទឹកត្រចៀកកម្មធម្មជាតិ Bird Nest ៖ ផ្តល់ជូននូវផលិតផលសំបុកត្រចៀកកម្មមានគុណភាពល្អ។
- ស្តង់ស្ករត្នោត និងម្រេចកំពត៖ ផ្សព្វផ្សាយស្ករត្នោតសរីរាង្គ និងម្រេចកំពត។
- Khmer Wooden Empire៖ បង្ហាញពីការតុបតែងគ្រឿងឈើដ៏ប្រណិត។
ក្រុមអាជីវករ និងផលិតផលដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍នេះ ត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ ដើម្បីរំលេចនូវអ្វីដែលជាស្នាដៃល្អបំផុតរបស់កម្ពុជា ចាប់ពីវិស័យសិប្បកម្ម និងកសិកម្ម ដើម្បីជំរុញកំណើនមូលនិធិសម្រាប់កម្មវិធីសប្បុរសធម៌ និងផ្សព្វផ្សាយផលិតផល “ផលិតនៅកម្ពុជា”។
ចំណែកសមាគមដទៃទៀត មានដូចជាសមាគមទេសចរណ៍កម្ពុជា (CATA) និងសមាគមនារីក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ ដោយមានស្តង់ចំនួនពីរ ដើម្បីដាក់បង្ហាញពីការចូលរួមរបស់ស្ថាប័នសាម៉ី។ អ្នកទស្សនាត្រូវបានលើកទឹកចិត្តឱ្យស្វែងយល់ពីភាពជាដៃគូទាំងនេះ និងគាំទ្របុព្វហេតុរបស់ពួកគេ។
ទីផ្សារ និងការផ្សព្វផ្សាយ៖
ព្រឹត្តិការណ៍នេះនឹងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម សមាគមសហគមន៍ និងបណ្តាញផ្ទាល់ខ្លួន ដើម្បីឈានទៅដល់ទស្សនិកជនកាន់តែទូលំទូលាយ។ អ្នកចូលរួមម្នាក់ៗមានភារកិច្ចអញ្ជើញអ្នកទស្សនាចំនួន ៥ នាក់ឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីធ្វើឱ្យកម្មវិធីនេះកាន់តែផ្ទុះការគាំទ្រ។
ការអំពាវនាវ៖
យើងសូមអញ្ជើញបុគ្គល អ្នកលក់ និងអង្គការនានាឱ្យចូលរួមក្នុងគំនិតផ្តួចផ្តើមដ៏មានអត្ថន័យនេះ។ មិនថាជាអ្នកតាំងពិព័រណ៍ អ្នកស្ម័គ្រចិត្ត ឬអ្នកចូលរួមទេ ការរួមចំណែករបស់អ្នកនឹងជួយសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ព្រឹត្តិការណ៍លើសពី ១០.០០០ ដុល្លារអាមេរិក។ អ្នកលក់ត្រូវបានស្វាគមន៍ក្នុងការដាក់ពាក្យដោយផ្តល់ព័ត៌មានលម្អិត ពត៌មានផលិតផល និងរូបថតរបស់ពួកគេ។ សប្បុរសជនត្រូវបានលើកទឹកចិត្តឱ្យចូលរួមដោយការចែករំលែកប្រវត្តិរូប និមិត្តសញ្ញា និងការដេញថ្លៃរបស់ពួកគេ។ តោះ! ចូលរួមព្រឹត្តិការណ៍នេះទាំងអស់គ្នា ដើម្បីអបអរសាទរបេតិកភណ្ឌខ្មែរ គាំទ្រអាជីវកម្មក្នុងស្រុក និងលើកស្ទួយសហគមន៍របស់យើង៕







អត្ថបទ ៖ ឈឹម ទីណា