ឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ករណីប្រើហិង្សា និងប្រើប្រាស់អាវុធខុសច្បាប់

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍ព្រែកពញ្ញាពន់ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនបុរសម្នាក់ដែលជាមន្ត្រីយោធាផឹកស៊ីស្រវឹងបង្កហិង្សាក្នុងគ្រួសារ រហូតមានការប្រតាយប្រតប់គ្នាជាមួយកូនប្រពន្ធ និងយកកាំភ្លើងខ្លីមកគំរាមជនរងគ្រោះថែមទៀត កាលពីម៉ោង២២ និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅតូបលក់ដូរ គ្មានលេខ ផ្លូវលេខ១៥១ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានអង្គុយផឹកស្រាបៀរនៅតូបលក់របស់ខ្លួនជាមួយក្មួយប្រុស និងអ្នកជិតខាងចំនួន០២នាក់ទៀត លុះដល់វេលាម៉ោង២២និង៣០នាទីអ្នកផឹកជាមួយជនសង្ស័យក៏បានបំបែកគ្នាទៅផ្ទះរៀងៗខ្លួន ចំណែកជនសង្ស័យក៏បានស្តីបន្ទោសឲ្យជនរងគ្រោះ(ប្រពន្ធ) ថាមិចមិនទាន់បិទតូបទេ តែជនរងគ្រោះមិនតប ភ្លាមនោះជនសង្ស័យក៏បានយកកំប៉ុងទឹកផ្លែឈើ និងកញ្ច្រែងគប់ទៅលើអំពូលភ្លើង ឃើញដូចនេះជនរងគ្រោះក៏បានទៅឃាត់តែត្រូវជនសង្ស័យច្រានចេញ និងបានយកធុងទឹកតូចគប់ទៅលើជនរងគ្រោះទៀតតែក៏ត្រូវជនរងគ្រោះគេចផុត។ បន្ទាប់មកជនសង្ស័យក៏បានទាញពូថៅនៅក្រោមគ្រែក្នុងគោលបំណង់គប់មកលើជនរងគ្រោះ ឃើញបែបនេះ ឈ្មោះ សឿនសុជាតា (ត្រូវជាកូនស្រី) និងឈ្មោះ ស្រីខែម(ជាក្មួយ)ក៏បានរត់មកឃាត់ដកយកពូថៅចេញពីជនសង្ស័យ និងបានឲ្យជនរងគ្រោះ(ម្តាយ)គេចចេញ។ បន្ទាប់មកឈ្មោះ ស្រីខែម ត្រូវបានជនសង្ស័យចាប់បោចសក់រួចមកឈ្មោះ ស្រីខែម ក៏បានរត់ចេញពីកន្លែកកើតហេតុដោយមិនអស់ចិត្តជនសង្ស័យ ក៏បានទៅយកាំភ្លើងនៅក្រោមគ្រែដេករបស់ខ្លួនមកដេញតាមឈ្មោះ ស្រីខែម ដែលត្រូវជាក្មួយ ដោយឃើញស្ថានភាពបែបនោះឈ្មោះ ជា (ត្រូវជាប្តីរបស់ឈ្មោះស្រីខែម)បានរត់មកចាប់យកកាំភ្លើងពីជនសង្ស័យ រួចបោះចូលក្នុងទឹកបឹងតែម្តងក្រោយមកក៏បានទូរសព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ឲ្យមកជួយអន្តរាគមន៍ទាន់ពេលវេលា។

ជនសង្ស័យឈ្មោះ ង៉ុយ សឿន អាយុ៤៩ឆ្នាំ មុខរបរយោធា មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលេខ១៥១ ភូមិធំត្បូង សង្កាត់ពញាពន់ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ យ័ន ម៉េត អាយុ៤០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលេខ១៥១ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រោយពីទទួលបានដំណឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ បានចុះមកដល់កន្លែងកើហេតុ និងឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរនៅប៉ុស្តិ៍ ហើយបញ្ជូនបន្តមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការតាមច្បាប់។ ចំពោះសម្ភារដកហូតគឺ កាំភ្លើងខ្លីម៉ាកPO(ប៉េស៊េរ៉ូវីត)លេខ៤៦៥១ ចំនួន០១ដើម៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner