អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១២លាននាក់ ក្នុងនោះស្លាប់ជាង៥៤ម៉ឺននាក់ និងជាសះស្បើយជាង៦.៨លាននាក់

អត្ថបទដោយ៖
Kien Sereyvuth

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១លាន៩៤ម៉ឺន៨ពាន់២៤៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥៤ម៉ឺន៦ពាន់៥៤៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦លាន៨៤ម៉ឺន៩ពាន់៧៦នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ។

ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖

១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន៩ម៉ឺន៧ពាន់៨៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៣ម៉ឺន ៣ពាន់៩៧២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៣៥ម៉ឺន៤ពាន់៨៦៣នាក់ ។

២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៦៧ម៉ឺន៤ពាន់៦៥៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ម៉ឺន៦ពាន់៨៦៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៧ម៉ឺន២ពាន់២២៩នាក់ ។

៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៧៤ម៉ឺន៣ពាន់៤៨១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៦៥៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៥ម៉ឺន៧ពាន់៥៨នាក់ ។

៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៦៩ម៉ឺន៤ពាន់២៣០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៤៩៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៦ម៉ឺន៣ពាន់៨៨០នាក់ ។

៥-ប៉េរូ ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន៩ពាន់២៧៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៩៥២នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២០ម៉ឺន៩៣៨នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner