មនុស្សស្លាប់ និងបាត់ខ្លួនជិត៧០នាក់ ដោយសារគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់នៅជប៉ុន

ជប៉ុន៖ រដ្ឋាភិបាលជប៉ុនកំពុងពិចារណាប្រកាសថា ស្ថានភាពបច្ចុប្បន្នគឺជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ បន្ទាប់ពីមនុស្ស៥៥នាក់ហើយបានស្លាប់ និង១៣នាក់ទៀតបាត់ខ្លួន ដោយសារគ្រោះទឹកជំនន់ និងរអិលបាក់ដីនៅលើកោះ គ្យូស៊ុ នេះបើតាមការសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ។

រដ្ឋាភិបាលជប៉ុនបានបញ្ជូនក្រុមអ្នកជួយសង្រ្គោះច្រើនជាង៤ម៉ឺននាក់ ក្នុងនោះរួមមានប៉ូលិស និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ រួមទាំងឆ្មាំសមុទ្រ និងកងទ័ពឱ្យចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ ។ ប្រជាជនរាប់សែននាក់ ក៏ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពផងដែរ ក្រោមការវិធានការរក្សាគម្លាតសុវត្ថិភាព ដើម្បីទប់ស្កាត់ការឆ្លងជម្ងឺ COVID-19 ។

ទន្ទឹមគ្នា ទីភ្នាក់ងារឧតុនិយមជប៉ុនក៏បានប្រកាសដាក់ចេញនូវការព្រមានកម្រិតខ្ពស់ពីភ្លៀងធ្លាក់ខ្លាំង និងគ្រោះរអិលបាក់ដីនៅលើកោះគ្យូស៊ុនៃភាគនិរតីប្រទេសជាមួយការព្យាករណ៍ទៀតថា ភ្លៀងធ្លាក់ខ្លាំងអាចនឹងបន្តរហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner