ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងមួយកន្លែងទៀតហើយនៅក្នុងភូមិទួលទ្រា ទទួលបានជោគជ័យ និងមានមហិកច្ឆតាពង្រីកស្រែបង្កងយកសាច់លើផ្ទៃដី១០ហិតាទៀតផង

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ឆ្នាំង៖ ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កង អូស្ត្រាលី ឬហៅថា៖ បង្កងដង្កៀបក្រហម មួយកន្លែងទៀតហើយដែលកំពង់ទទួលជោគជ័យ ឈ្មោះ “ភារម្យ សត្យា” ដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលទ្រា ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានអះអាងថា៖ រយៈពេលបទពិសោធន៍នៃការចិញ្ចឹមបង្កង៣ឆ្នាំ គាត់ទទួលបានជោគជ័យ គួរជាទីគាប់ចិត្ត ។ យ៉ាងនេះក្តីទម្រាំឈានដល់បានបានទទួលជោគជ័យប៉ុណ្ណេះ គាត់ក៏ធ្លាប់ទទួលការបរាជ័យច្រើនដែរ គឺកាលពីចាប់ផ្ដើមនៅ១ឆ្នាំ ដំបូងនៃមុខរបរនេះផងដែរ ។

បច្ចុប្បន្ន អ្វីដែលជាមហិច្ឆតាធំជាងនេះទៅទៀតលោកកំពុងបង្កើតស្រែបង្កង មួយកន្លែងទៀតឲ្យបានលើផ្ទៃដីចំនួន ១០ ហិតា នៅភូមិស្ដុកកប្បាស ឃុំប្រស្នឹប ស្រុករលាប្អៀរ គឺជាទីតាំងចិញ្ជឹមបង្កងសម្រាប់យកសាច់ ។ ម្ចាស់កសិដ្ឋានចិញ្ជឹមបង្កងឈ្មោះ ហង្សភារម្យ អាយុ៣៥ឆ្នាំ ខាងលើបានឱ្យដឹងថា៖ គាត់ចាប់ផ្ដើមបើកកសិដ្ឋានចិញ្ចឹមបង្កងនៅទីនេះ ពីដំបូងគាត់ចិញ្ចឹមកូនបង្កងត្រឹមតែ១ពាន់ក្បាល ប៉ុណ្ណោះ ។

ដោយដាក់ចិញ្ជឹមក្នុងអាងចិញ្ចឹមសិប្បនិមិត្តចំនួន២ តែក្រោយមកដោយការចិញ្ជឹមបានជោគជ័យខ្លះ បរាជ័យ ខ្លះលោកអាចពង្រីកកសិដ្ឋាន របស់លោកជាបន្តបន្ទាប់ ក្នុងរយៈពេលជាង១ឆ្នាំក្រោយមក ក៏បានទទួលជោគជ័យ ស្ទើរតែទាំងស្រុង ដោយសារតែលោក ចេះថែទាំនិង ស្គាល់ច្បាស់ពីជីវិតបង្កងអូស្ត្រាលី ឬបង្កង ដង្កៀបក្រហម និងចេះធ្វើការបង្កាត់ពូជ បន្សាំបន្តកូនរបស់វា។

ចំពោះទីតាំងដែលគាត់ចាប់ផ្ដើមចិញ្ចឹមនៅទីនេះ ពីដំបូងឡើងគឺគិតថា៖ ចិញ្ជឹមដើម្បីបង្កាត់ពូជ និងយកសាច់ ។ ប៉ុន្តែពេលនេះ ដោយសារលោកបានពង្រីកធ្វើជាកន្លែងបង្កាត់ពូជ ភ្ញាស់កូន អស់ទៅហើយដែលធ្វើឱ្យទីតាំងនេះ ចង្អៀត ម្លោះហើយលោក សម្រេចមិនដាក់ចិញ្ចឹមបង្កងយកសាច់ នោះទេ គឺទុកធ្វើតែកន្លែងបង្កាត់ពូជទាំងអស់ ដោយបានជីកស្រះ ចំនួន០៧ កន្លែង និងធ្វើកន្លែងសម្រាប់មេភ្ញាស់កូន១កន្លែង នៅលើផ្ទៃដីជាង១ហិតា ។

ចំណែកទីតាំងចិញ្ជឹមបង្កងយកសាច់ គឺលោកបានរៀបចំធ្វើជាស្រែបង្កង ១កន្លែងផ្សេងទៀត ដែលមានផ្ទៃដី១០ហិតា នៅភូមិស្ដុកកប្បាស ឃុំប្រស្និប  ស្រុករលាប្អៀរ  ដែលមកដល់ពេលនេះលោកទើបតែធ្វើបាន ២ហិតា ដោយបានដាក់កូនប្រមាណជាង២ ម៉ឺនក្បាល រួចទៅហើយ។ ជាគោលដៅនៅពេលខាងមុខ លោក នឹងបន្តដាក់កូនបង្កងឱ្យបានពី១៥ទៅ៣០ម៉ឺនកូន ដោយនៅស្រែបង្កងនោះ គឺធ្វើការដាំស្រូវផង និងចិញ្ចឹមបង្កងផង ក្នុងរយៈពេល៦ ខែគឺប្រមូលទាំងផលស្រូវ និងប្រមូលទាំងផលបង្កងព្រមគ្នាតែម្តង ។ សព្វថ្ងៃនេះ លោកលក់ បង្កងសាច់ ក្នុង១គីឡូថ្លៃ៣០ដុល្លារ ប៉ុន្តែលក់បានខ្លះៗប៉ុណ្ណោះ បើសម្រាប់កូនបង្កងវិញ គាត់លក់បានពី១ទៅ២ម៉ឺនក្បាលក្នុងខែ ដែលមានតម្លៃពី១៥០០ទៅ២០០០រៀលក្នុង១ក្បាល ។

ដោយឡែកសម្រាប់មេបាបង្កង ក្នុង១គូ គាត់លក់ពី៣ទៅ៤ម៉ឺនរៀល
សូមរំឮកថា៖ នេះជាទីតាំងចិញ្ចឹមបង្កង ទី៣ ហើយ ដែលយើងបានធ្វើការផ្សាយ កន្លងមក ដោយលើកទី១ កសិដ្ឋានចិញ្ចឹមបង្កងចិត្តស្រីអូន នៅភូមិចំការឃ្លៃ ឃុំស្វាយជ្រុំ ,លើកទី២ កសិដ្ឋានចិញ្ចឹមបង្កងដំណាក់កី នៅភូមិដំណាក់កី ឃុំទឹកហូត និងលើកទី ៣ កសិដ្ឋានចិញ្ចឹមបង្កង ភារម្យសត្យា នៅភូមិទួលទ្រាឃុំ ស្វាយជ្រុំ ស្រុករលាប្អៀរនេះ៕ ដោយ សុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner