កសិដ្ឋានបៃតងភូមិក្រាំងស្គារត្បូង កំពុងដាំផ្កា កសាងទំនប់បង្ហៀរទឹក អាងហែងទឹក និងកន្លែងបោះតង់លំហែរកាយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្ត

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ កសិដ្ឋានបៃតង ( គ្រីនហ្វាម ) ដែលជាតំបន់ទេសចរណ៍ដ៏គួរអោយទាក់ទាញថ្មីមួយទៀតនៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយផ្លូវប្រមាណជាង៥០គីឡូម៉ែត្រពីទីរួមកំពង់ឆ្នាំង ។ កសិដ្ឋានមួយនេះកំពុងដំណើរការអភិវឌ្ឍន៍ដាំដំណាំកសិឧស្សាហកម្មជាច្រើនប្រភេទនៅលើដីរាប់រយហិតា ដើម្បីបំរើតម្រូវការនៅក្នុងស្រុក ក្នុងនោះដែរក៏កំពុងដាំដើមផ្កាចំរុះពណ៌ នៅជុំវិញសួនឬស្សី និងកំពុងកសាងទំនប់បង្ហៀរទឹកមួយកន្លែងសំរាប់មុជទឹក កសាងអាងហែលទឹក កសាងកន្លែងបោះតង់លំហែរកាយ កសាងកញ្ចុះឬស្សី និងផ្ទះឬស្សី ផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអោយចូលមកលេងកម្សាន្តយ៉ាងសប្បាយរីករាយ នៅរៀងរាល់ចុងសប្តាហ៍ ។

លោក សុភ័ណ្ឌ មេការកសិដ្ឋានបៃតង នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នេះបាននិយាយឲ្យក្រុមអ្នកយកព័ត៌មានយើងដឹងថា៖ នៅតំបន់ទេសចរណ៍សួនឬស្សី យើងកំពុងធ្វើការដាំដុះផ្កាចំរុះពណ៌លើផ្ទៃដី ប្រមាណ៣ហិកតា កំពុងកសាងទំនប់បង្ហៀរមួយកន្លែងសម្រាប់មុជទឹកលេង ដែលមានប្រភពទឹកអូរហូរមកពីចុះមកពីលើភ្នំឱរ៉ាល់ នៅតាមទឹកអូរធម្មជាតិនេះ និងមានដាក់ទូកសំរាប់ភ្ញៀវជិះស្ទូចត្រីលេងកម្សាន្តផងដែរ ។

ដោយឡែក នៅមុខសួនឬស្សី យើងក៏បានរៀបចំធ្វើកន្លែងបោះតង់លំហែកាយរាប់សិប កន្លែង ធ្វើអាងហែលទឹក និងធ្វើកញ្ចុសឬស្សីរាប់រយកញ្ចុស សំរាប់ភ្ញៀងមកលេងកម្សាន្ត លំហែរកាយ ជាមួយក្រុមគ្រួសារ ឬមិត្តភ័ក្ត រៀងរាល់ចុងសប្តាហ៍ផងដែរ ។

លោក សុភ័ណ្ឌ បានអោយដឹងទៀតថា៖ ជាមួយគ្នានេះដែរ កសិដ្ឋានកំពុងជីកស្រះទំហំ៣ហិកតាដើម្បីចិញ្ចឹមបង្កងរាប់ម៉ឺនក្បាល  ដាំដំណាំកសិកម្មចំនួន២០ប្រភេទលើផ្ទៃជាងដី៥០០ហិកតា ដែលនឹងមានផ្លែគ្រប់រដូវកាល ដាំបន្លែធម្មជាតិគ្រប់ប្រភេទ ចិញ្ចឹមមាន់ និងចិញ្ចឹមត្រីផងដែរ ដើម្បីបំរើចេញក្តីត្រូវការរបស់ភ្ញៀវដែលលេងកំសាន្តនៅក្នុងតំបន់ទេសចរណ៍បៃតងថី្មមួយនេះ ។

មេការនៅក្នុងកសិដ្ឋាន ក៏បានបញ្ជាក់ផងដែរថា៖ នៅក្នុងតំបន់ទេសចរណ៍តងយើង ក៏មានសេវាកម្មលក់ភេសជ្ជៈ លក់ម្ហូបអាហារដែលមានតម្លៃសមរម្យ ។ មានកញ្ចុសសំរាប់ភ្ញៀវអង្គុយលេងហូបចុក រាប់សិបកន្លែង មើលសួនផ្កា មើលទេសភាពព្រៃភ្នំដ៏ស្រាស់ត្រកាល លំហែរអារម្មណ៍បំបាត់ការនឿយហត់ពីការ ងារនិងមានការធានាបានសន្តិសុខបានល្អផងដែរ ។

ចំពោះកញ្ចុស និងការបោះតង់សំរាប់ភ្ញៀវមកសំរាលលេងកម្សាន្ត រួមទាំងរថយន្ត និងម៉ូតូភ្ញៀវមកលេងកម្សាន្ត គឺមិនគិតប្រាក់ឡើយ ហើយភ្ញៀវទេសចរអាចទិញចំណី ម្ហូបអាហារ ឬភេសជ្ជៈមកពីក្រៅមកទទួលទានបានគឺបានម៉ាសេរី គឺគ្មានការហាមឃាត់ឡើយ ៕ ដោយ សុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner