ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ចុះដាំកូនឈើគគីរចំនួន៥០០ដើម នៅស្រុករលាប្អៀរ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ឆ្នាំង៖ កូនឈឺគគីរចំនួន  ៥០០ដើមត្រូវបានដាក់ដាំឡើងវិញនៅជើងភ្នំថ្លុកត្របែក ដើម្បីចូលរួមអបអរសាទរពិធីបុណ្យរុក្ខទិវា ៩កក្កដា ។

ដែលពិធីដាក់ដាំកូនឈើនេះធ្វើឡើងនៅវេលាម៉ោង៨និហ៣០នាទីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ដឹកនាំដោយលោកនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងលោក ថោង វីរាវុទ្ឍី មានមន្ត្រីផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំង និង មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើរលាប្អៀរ បានដាំដើមឡើងវិញនៅកូនឈើចំនួន៥០០ដើមប្រភេទគគីរ នៅចំណុចចំការម៉ៃសាក់ជើងភ្នំថ្លុកត្របែក ដែលស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ និង ភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមអបអរពិធីបុណ្យរុក្ខទិវា ០៩កក្កដា ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ ។

នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង បានធ្វើការផនតាំផ្ញើដល់បងប្អូនបនរជាពលរដ្ឋ សូមចូលរួមដាំដើឈើឡើងវិញ ដែលកំពង់បាត់បង់ និងសូមចូលរួមការពារព្រៃឈើទាំងអស់គ្នារផងដែរ ៕ ដោយ៖ សុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner