សម្ដេចតេជោ ហ៊ុន សែន សូមឱ្យបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាពឲ្យបានល្អ ជាពិសេស កុំឲ្យឆ្លងជំងឺកូវីដ-១៩

អត្ថបទដោយ៖
Kien Sereyvuth

តាមរយៈហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសូមឱ្យបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាពអោយបានល្អ ជាពិសេស កុំអោយឆ្លងជំងឺកូវីដ-១៩ ។ សម្ដេចតេជោ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកដូច្នេះថា

សុខសប្បាយជាទេបងប្អូនជនរួមជាតិ?
មកទល់ថ្ងៃនេះ ស្ថានភាពការឆ្លងរាលរាតត្បាតជំងឺកូវីដ-១៩ ក្នុងពិភពលោកបានកើនឡើងដល់ 11,500,302នាក់ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ 535,759នាក់ តាមការបញ្ជាក់របស់ WHO។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាពអោយបានល្អ ជាពិសេសកុំអោយឆ្លងជំងឺកូវីដ-១៩។ ត្រូវក្រើនរំលឹកដល់កូនចៅតូចៗនៅក្នុងបន្ទុកអោយចេះការពារខ្លួន ហើយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល និងពាក់ម៉ាសការពារខ្លួន។ នៅផ្សាររដ្ឋ និងឯកជន តូបឬហាងលក់ឥវ៉ាន់ ភោជនីយដ្ឋាន ហាងកាហ្វេ ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេសក្លីនិក និងមន្ទីរពេទ្យរដ្ឋ និងឯកជនត្រូវមានចឹលឬអាល់កុល និងម៉ាសសម្រាប់អតិថិជនប្រើប្រាស់ចៀសវាងការឆ្លងជំងឺកូវីដ-១៩ ពីម្នាក់ទៅម្នាក់។

សម្ដេចបញ្ជាក់ថា ចំពោះបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរមកពីក្រៅប្រទេស ក្រោយពីបានពិនិត្យសុខភាពមានលទ្ធផលអវិជ្ជមាន ហើយបានអនុញ្ញាត្តិអោយទៅរស់នៅដាច់ដោយឡែកនៅតាមផ្ទះ ចំនួន ១៤ថ្ងៃ សូមធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល អោយបានត្រឹមត្រូវ ហាមដើរចេញមានទំនាក់ទំនងក្រៅផ្ទះ ទោះបីគ្មានមន្រ្តីសុខាភិបាលនៅជាមួយជាប់ក៏ដោយ។ សម្ដេចក៏បានជូនពរបងប្អូនជួបតែសំណាងល្អ នឹងបានចៀសផុតពីជំងឺឆ្លងកូវីដ១៩ គ្រប់ៗគ្នា ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner