ក្លិបស្តេចសរ កំពុងជួបរដូវកាលដ៏អាក្រក់ បន្ទាប់ពីបរាជ័យជាប់គ្នាៗ ទាំងក្នុងស្រុក និងក្រៅស្រុក

អត្ថបទដោយ៖
Kien Sereyvuth

ក្លិបស្តេចសរ Real Madrid កំពុងជួបរដូវកាលដ៏អាក្រក់ បន្ទាប់ពីបរាជ័យជាប់គ្នាៗ ទាំងក្នុងស្រុក និងក្រៅស្រុក ដោយ៣ប្រកួតចុងក្រោយ ចាញ់ទាំង៣ នៅ La liga , Copa Del Rey និង Champions Leagues យប់មិញ។

ខ្សែការពារស្ដាំ Dani Carvajal របស់ក្លិប Real Madrid បាននិយាយថា វាជារដូវកាលដ៏ចង្រៃមួយ ក្រោយ Real ធ្លាក់ចេញពីពាន Champions Leagues ក្នុងវគ្គ១៦ក្រុមចុងក្រោយ ដោយសារថ្វីជើងរបស់ Ajax ក្នុងជើងទីពីរ ៤:១ សរុបទាំងពីរជើង ៥:៣ ។ បន្ទាប់ពីលក់ Cristiano Ronaldo រដូវកាលនេះ ក្លិប មិនទាន់រកកីឡាករណាជំនួសបាននោះទេ រួមទាំង Gareth Bale ជាដើម ។ មួយវិញទៀត Thibaut Courtois ដែលក្លិបនាំចូលកាលពីរដូវក្ដៅកន្លងទៅ ក៏មិនទាន់ជួយក្រុមបានដែរ។

សូមបញ្ជាក់ថា ការប្រកួតយប់មិញនៅក្របខណ្ឌ Champions Leagues ក្លឹប Real Madrid ១:៤ Ajax ឯនៅ La liga និង Copa Del Rey ចាញ់ F C Barcelona៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner