សម្តេចក្រឡាហោមស្នើក្រុមជំនាញសិក្សាអំពីបញ្ហាកញ្ឆា

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចក្រឡាហោមសខេង បានស្នើមន្ត្រីក្នុងអង្គភាពជំនាញគ្រឿងញៀន ត្រូវធ្វើការសិក្សាលើបញ្ហាកញ្ឆា និងឥទ្ធិពលរបស់វា ក្រោយប្រទេសមួយចំនួនលើសកលលោក បានដាក់អោយកញ្ឆាក្លាយជាដំណាំស្របច្បាប់ និងត្រូវបានគេយកទៅប្រើប្រាស់ធ្វើជាថ្នាំព្យាបាលនោះថែមទៀត។ សូមជំរាបថានៅក្នុងប្រទេសកម្ពុជាដំណាំ កញ្ឆា គឺជា ដំណាំខុសច្បាប់និងត្រូវបានគេចាត់ទុកជាគ្រឿងញៀនដែលត្រូវតែបង្ក្រាប។ ប៉ុន្តែនៅជាមួយគ្នានេះ ប្រទេសមួយចំនួនលើពិភពលោក ត្រូវគេឃើញថា បានផ្លាស់ប្តូរឥរិយាថលើបញ្ហាគ្រឿងញៀនកញ្ឆានេះហើយ។
ប្រសាសន៍របស់សម្តេចក្រឡាហោមសខេង ពាក់ព័ន្ធនឹងការស្រាវជ្រាវកញ្ឆា បានធ្វើនៅក្នុងឪកាស ថ្លែងបើក សន្និបាតការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ នាព្រឹកថ្ងៃទី១៣កុម្ភៈនៅទីស្តីការក្រសួងមហា ផ្ទៃ។ សម្តេចក្រឡាហោមសខេង បានមានប្រសាសន៍កត់សម្គាល់ឃើញប្រទេសយ៉ាងហោចចំនួន៣ ដែលបានធ្វើ ច្បាប់ ដាក់ អោយដំណាំកញ្ឆាជាដំណាំស្របច្បាប់ ដូចជាបណ្តារដ្ឋខ្លះក្នុងសហរដ្ឋអាមេរិក… ប្រទេសកាណាដា និងប្រ ទេសថៃផងដែរ
គួរកត់សម្គាល់ថា នៅក្នុងសហរដ្ឋអាមេរិកដែលមានរដ្ឋចំនួន៥០ រដ្ឋដែលបានដាក់កញ្ឆាជាដំណាំស្របច្បាប់រួម មានរដ្ឋវ៉ាស្ហ៊ីនតុន ស្តេត Washington State, អូរីហ្គឹន Oregon, ណេវ៉ាដា Nevada, កាលីហ្វ័រនីញ៉ា California, អាឡាស្កា Alaska, កូឡូរ៉ាដូ Colorado, មីឈីហ្គែន Michigan, វ៉ឺម៉ឹនថ៍ Vermont, និងរដ្ឋ ម៉ាសាឈូសិត Massachusetts។ សេចក្តីរាយការណ៍បានកត់សម្គាល់ថា ក្រៅពីសហរដ្ឋអាមេរិក និងកាណាដា នៅមានប្រទេស មួយចំនួនទៀតដែលអនុញ្ញាតអោយការប្រើប្រាស់កញ្ឆាស្របច្បាប់តាមចំនួនកម្រិតកំណត់ ដូចជានៅប្រ ទេស អាហ្សង់ទីន, អូស្ត្រាលី, ឈីលី, កូឡុំប៊ី, ក្រូអាត, សាធារណរដ្ឋឆេក, អាល្លឺម៉ង់, ឥណ្ឌា, អ៊ីស្រាអែល, អ៊ីតាលី, ចេម៉ៃកា, ម៉ាសេ ដូនីញ៉ា, ម៉ិចស៊ីកូ, ហ្វីលីពីន, ប៉ូឡូញ, ពូអេរតូ, តួកគី, អ៊ូរ៉ាហ្គាយ និងប្រទេសមួយចំនួនទៀត។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner