នគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកថ្មី ឃាត់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀន២៨កញ្ចប់តូចធំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ព្រមទាំងដកហូតថ្នាំញៀនចំនួន២៨កញ្ចប់តូចធំ កាលពីម៉ោង២១និង០០នាទី ថ្ងៃទី២៣  ខែមករា ឆ្នាំ២០១៩ នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន គឺទី១)ឈ្មោះភាង កុសល ហៅ ចេក ភេទ ប្រុស អាយុ២៦ឆ្នាំ និងទី២)ឈ្មោះ ស្រេង ប៊ុនថេន ភេទប្រុស អាយុ ២៩ឆ្នាំ។ អ្នកទាំង២នាក់ ស្នាក់នៅ ភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ចំណែកវត្ថុតាងដកហូតរួមមាន៖
ក្រាមពណ៍សថ្លា(សង្ស័យគ្រឿងញៀន) សរុប២៨កញ្ចប់ (២៥កញ្ចប់តូច និង០៣កញ្ចប់ធំល្មម)  ឧបករណ៍ប្រើប្រាស់គ្រឿងញៀន០១កំប្លេរ ទូរសព្ទ័១គ្រឿង និងកូនថង់ប្លាស្ទិកមួយចំនួន។

ក្រោយពីនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកថ្មី ធ្វើការសាកសួរជនសង្ស័យទាំង២នាក់រួច សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ និងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner