ជិះម៉ូតូដឹកសាំងគេចរ៉ឺម៉ក ដួលឆេះស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ យុវជនម្នាក់ បានឆេះស្លាប់យ៉ាងអាណោចអាធ័ម ដោយសារជិះម៉ូតូដឹកប្រេងសាំង ហើយគេចពីរ៉ឺម៉កបណ្តាលឲ្យដួលឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើង កាលពីវេលាម៉ោង៩នឹង៤០នាទីព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៩ តាមបណ្តោយផ្លូវ ៣៣៧ កែង៥២៨ ទល់មុខហាងកាហ្វេអាម៉ាហ្សូន ស្ថិតក្នុងសង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះដែលជាកម្មករដឹកប្រេងសាំងតាមម៉ូតូជិះតាមបណ្តោយផ្លូវ៣៣៧ ក្នុងទិសដៅពីលិចទៅកើត ដោយល្បឿនយ៉ាងលឿន លុះពេលមកដល់ចំណុចផ្លូវបំបែកជាបួន ក៏បានគេចរ៉ឺម៉កមួយគ្រឿង ដែលធ្វើដំណើរតាមបណ្តោយផ្លូវ ៥២៨ ក្នុងទឹសដៅពីត្បូងទៅជើង បណ្តាលឲ្យម៉ូតូដួល អូសបែកផ្កាភ្លើង ឆាបឆេះជាមួយប្រេងសាំងឆេះរោលស្លាប់អ្នកជិះម៉ូតូដឹកនៅហ្នឹងកន្លែងតែម្តងទៅ។ ជាមួយគ្នានេះ អណ្តាតភ្លើងក៏រាលដាល់ឆេះរថយន្តឡិចស៊ីសពណ៌ស្ករមួយគ្រឿងដែលចតមុខហាងអាម៉ាហ្សូន និងបង្គោលភ្លើង ធ្លាក់ខ្សែភ្លើងរប៉ាត់រប៉ាយផងដែរ។

ក្រោយពេលកើតហេតុ រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងបានចេញមកអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លាមៗផងដែរ។ ដោយឡែកសពជនរងគ្រោះត្រូវបានតម្កល់ទុកនៅវត្តទឹកថ្លា ហើយសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាត្តិ ដើម្បីប្រគល់ជូនយកទៅធ្វើបុណ្យតាមប្រពៃណី៕ម.ន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner