ថ្នាក់ដឹកនាំប្រទេស និងអ្នកជំនួញធំៗជាង៣ពាន់នាក់មកជួបប្រជុំគ្នានៅស្វីស ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក

ស្វីស៖ ក្រុមមន្ត្រី និងអ្នកជំនួញធំៗ ប្រមាណ៣ពាន់នាក់កំពុងជួបប្រជុំគ្នាំនៅទីក្រុង Davos ប្រទេសស្វីស ចាប់ពីថ្ងៃទី២២ ដល់ ២៥ ខែមករា ឆ្នាំ២០១៩ ដើម្បីជជែកអំពីបញ្ហាសេដ្ឋកិច្ច និងបញ្ហាសកលលោកផ្សេងទៀត ពោលវាគឺជាកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិការសេដ្ឋកិច្ចពិភពលោក។

ក្នុងពិធីបើកកិច្ចប្រជុំ លោក Klaus Schwab ដែលជាស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោកបាននិយាយថា ប្រទេសទាំងអស់ គឺជាចំណែកមួយនៃសហគមន៍សកលលោក ហើយប្រទេសទាំងអស់មានទំនាក់ទំនងគ្នាទៅវិញទៅមក និងពឹងពាក់គ្នាទៅវិញទៅមក។ ដូច្នេះសកលភាវូបនីយកម្ម គួរតែត្រូវបានយកចិត្តទុកកាន់តែខ្លាំងពីអ្នកគ្រប់គ្នា។ នៅក្នុងយុគ្គសមយ័កាលសកលភាវូនីយកម្មជំនាន់ទី៤នេះ មនុស្សគ្រប់រូបនៅក្នុងសង្គមភាគច្រើនទទួលឥទ្ធិពលពី ដំណើរការផ្លាស់ប្តូរនៃបច្ចេកវិទ្យា។
 
សូមបញ្ជាក់ថា ក្រៅពីជជែកលើប្រធានបទបច្ចេកវិទ្យា អ្នកចូលទាំងនោះក៏ត្រូវពិភាក្សាអំពីបញ្ហាភាពគម្លាតគ្នារវាងអ្នកមាន និងអ្នកក្រដែរ។ តាមការគ្រោងទុក ដំបូងឡើយ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ក៏នឹងអញ្ជើញចូលរួមវេទិការនេះផងដែរ ប៉ុន្តែក្រោយមកក៏មានព័ត៌មានថា លោកអាចខកខានមិនបានចូលរួម៕ម.ន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner