ថៃបន្តប្រើប្រាស់ Drone ទប់ស្កាត់ធូលីពុលដែលបានវាយប្រហាររាជធានី-ខេត្តមួយចំនួន ជាង២សប្តាហ៍មកហើយ

ថៃ៖ អាជ្ញាធរថៃនៅតែបន្តសាកល្បងប្រើប្រាស់ Drone ឬយន្តហោះគ្មានមនុស្សបើកដើម្បីទប់ស្កាត់អព្ទ និងធូលីពុល កម្រិត PM2.5 ដែលបានគ្របដណ្ដប់លើទីក្រុងបាងកក និងខេត្តជុំវិញនោះ អស់រយៈពេលជាងពីរសប្ដាហ៍មកហើយ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ កាលពីម្សិលមិញ។

នាយកវិទ្យាស្ថានបច្ចេកវិទ្យាការពារជាតិដែលកំពុងធ្វើការជាមួយស្ថាប័នរដ្ឋ និងទីភ្នាក់ងារសាធារណៈផ្សេងទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលនេះ បានឲ្យដឹងថា Drone ១២គ្រឿងដែលផ្ដល់ដោយស្ថាប័នរដ្ឋ និងឯកជន នឹងត្រូវបានប្រើសាកល្បងក្នុងបេសកកម្មបាញ់ទឹកនៅកម្ពស់២៥ម៉ែត្រពីដី រយៈពេលពី៣០-៤០នាទី។

ប្រសិនបើលទ្ធផលល្អ នៅសប្ដាហ៍នេះ យន្តហោះគ្មានមនុស្សបើកនឹងត្រូវពង្រីកការដាក់ពង្រាយថែមទៀតផងដែរ។ យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha បានប្រកាសថា ការសាកល្បងខាងលើ គឺទទួលបានជោគជ័យ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner