ឱកាសពង្រីកការនាំចេញចេកពីខ្មែរទៅចិនឱ្យដល់៥០ម៉ឺនតោន

អត្ថបទដោយ៖

ក្រុមហ៊ុនកសិកម្មហ័ងអាញ់ មានមហិច្ឆតាចង់នាំផ្លែចេកចេញទៅប្រទេសចិនឱ្យបាន៥០ម៉ឺនតោនក្នុងឆ្នាំ២០២០នេះ​ដើម្បីបំពេញតម្រូវការ​ទីផ្សារនិងបង្កើតឱកាសការងារ។

ប្រធានគ្រប់គ្រងទីផ្សារ បញ្ជាក់ថាថា បច្ចុប្បន្នផលិតផលចេករបស់កម្ពុជាមានហាងឆេងខ្ពស់នៅប្រទេសចិនទើបធ្វើឱ្យក្រុមហ៊ុនសម្រេចដាក់ចេញជាយុទ្ធសាស្ត្រពង្រីកការនាំចេញបន្ថែម។ បច្ចុប្បន្ន ក្រុមហ៊ុនមានសមត្ថភាពផលិតនិងនាំចេញចេកតែមួយមុខ បានតែ២៥ម៉ឺនតោនតែប៉ុណ្ណោះក្នុងរយៈពេល១ឆ្នាំ ហើយកំពុងប្រើប្រាស់កម្មករប្រមាណត្រឹម២០០នាក់។

ជាមួយនឹងមហិច្ឆិតានាំចេញ៥០ម៉ឺនតោននេះ ក្រុមហ៊ុន ត្រូវការកម្មករ១ម៉ឺន៥ពាន់នាក់ដើម្បីបម្រើសង្វាក់ផលិតកម្មនិងការដាំដំណាំ ខណៈដែលផ្ទៃដីដាំកើនដល់១ម៉ឺន៨ពាន់ហិកតាដោយចេកអំបូងលឿងចំនួន៧ពាន់ហិកតា ហើយសល់ពីនោះ ក្រុមហ៊ុនកំពុងដាំដំណាំ ស្វាយ ​ក្រូច ស្រកានាគ និងខ្នុរជាដើមដើម្បីនាំចេញព្រោះជាទំនិញមានតម្រូវការក្នុងទីផ្សារចិន និងជប៉ុន។ ក្រុមហ៊ុនគ្រោងដាក់ទុនឱ្យដល់៤០០លានដុល្លារដើម្បីបម្រើមហិច្ឆតានេះ៕​

ads banner
ads banner
ads banner