សាលាខេត្តព្រះសីហនុ សហការជាមួយក្រសួងមុខងារសាធារណៈ រៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ

អត្ថបទដោយ៖
Kien Sereyvuth

សិក្ខាសាលានេះដែរបានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ខែតុលាឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធាមក្រុមប្រឹក្សាខេត្តព្រះសីហនុ និង ឯកឧត្តម ថោ សេដ្ឋាណា អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
ដើម្បីអោយមន្តី្រទាំងឡាយនៅខេត្តព្រះសីហនុ បានដឹងអំពីនីតិវិធីការអនុវត្តការងារថ្មីៗបន្ទាប់ពីរាជរដ្ឋាភិបាលបានធ្វើការកែទម្រង់ស៊ីជម្រៅ ក្នុងគោលដៅ ធានាប្រសិទ្ធភាពការងារគ្រប់គ្រងបុគ្គលិកជូនរដ្ឋបាលថ្នាក់ក្រោមជាតិបន្ទាប់ពី រដ្ឋាភិបាលបានសម្រេចធ្វើប្រតិភូកម្មសិទ្ធអំណាចជូនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ សម្រេចចាត់ចែងគ្រប់គ្រងការងារដោយផ្ទាល់តែម្តង។

យោងតាមអនុក្រឹត្យលេខ២៤០អនក្រ បក ចុះថ្ងៃទី២៧  ខែ ធ្នូ ឆ្នាំ២០១៧ ស្ដីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ
-មាត្រា១៖ អនុក្រឹត្យនេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការគ្រប់គ្រងបុគ្គលិក បំពេញការងារនៅថ្នាក់ក្រោមជាតិ តាមរយៈការធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យគណៈអភិបាលរាជធានី ខេត្តក្រុង ស្រុក និងធ្វើការកែសម្រួលនីតិវិធីក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ។
– មាត្រា២៖ អនុក្រឹត្យនេះមានគោលដៅកំណត់អំពី ការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ការតែងតាំងនិងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្រ្តីរាជការស៊ីវិលនៃមន្ទីរអង្គភាពនិងការិយាល័យជំនាញនានានៃក្រសួងដែលបានបំពេញការងារថ្នាក់ក្រោមជាតិ។
– មាត្រា៣៖  អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិនិងមន្ត្រីរាជការស៊ីវិលនៃមន្ទីរអង្គភាពនិងការិយាល័យជំនាញនានានៃក្រសួងដែលបានបំពេញការងារនៅថ្នាក់ក្រោមជាតិលើកលែងតែមន្រ្តីរាជការក្រោមឱវាទនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកដ្ឋានពន្ធដារ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈ និងមន្ត្រីរាជការដែលស្ថិតក្រោមបទប្បញ្ញត្តិដោយឡែករបស់រាជរដ្ឋាភិបាល។
ជាមួយនេះក៏មានការផ្សព្វផ្សាយសេចក្តីណែនាំលេខ១២៣២ស្តីពីការកែសម្រួលខ្លឹមសារនៃសេចក្តី ណែនាំលេខ ៧៨៩ មស សណន ចុះថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០១៨ ទាន់ទិននឹងគោលការបែបបទនិងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ និងសេចក្តីណែនាំលេខ៧៨៨ស្តីពីគោលការនិងនីតិវិធីនៃការតែងតាំងនិងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្រ្តីរាជការស៊ីវិលនៃមន្ទីរអង្គភាពនិងការិយាល័យជំនាញនានានៃក្រសួងបំពេញការងារនៅថ្នាក់ក្រោមជាតិ។

តាមរយៈសិក្ខាសាលាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នេះ ឯកឧត្តម ថោ សេដ្ឋាណា អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានរំពឹថា.មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិត្រូវយកចិត្តទុកដាក់អនុត្តតាមស្មារតីនៃអនុក្រឹត្យ២៤០អនក្រ បក និងសេចក្តីណែនាំទាំងនេះអោយមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ បានរំលឹកដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ដែលមានវត្តមាននៅទីនេះ ១. ត្រូវយកចិត្តទុកដាក់ តាមដានស្តាប់នូវរាល់បទបង្ហាញ ត្រង់ចំនុចណាមិនច្បាស់ត្រូវហ៊ានសួរ។
២. យកចិត្តទុកដាក់ ស្វែងយល់ អោយបានជ្រួតជ្រាប ល្អិតល្អន់ ច្បាស់លាស់លើខ្លឹមសារ និងនីតិតវិធីសម្រាប់យកទៅអនុវត្ត។
៣. សូមអោយថា្នក់ដឹកនាំគ្រប់ថ្នាក់ នៅពេលត្រឡប់ទៅវិញ ត្រូវធ្វើការចាត់តាំង ផ្សព្វផ្សាយអោយ
បានស៊ីជម្រៅ ជ្រួតជ្រាបដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន អោយអនុវត្តអោយបានម៉ឺងម៉ាត់ តាមស្មារតីនៃអនុក្រឹត្យ២៤០ អនក្រ បក,  សេចក្តីណែនាំ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដែលនឹងត្រូវធ្វើបទបង្ហាញនាពេលនេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner