នាយកពាណិជ្ជកម្មអន្តរជាតិផ្តល់អនុសាសន៍៤ចំណុចក្នុងការជម្រុញ SME

អត្ថបទដោយ៖
Kien Sereyvuth

នាយកប្រតិបត្តិមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ លោកស្រី Arancha Gongalez បានផ្ដល់អនុសាសន៍៤ចំណុច ដើម្បីជំរុញសហគ្រាសធុនតូចនិងមធ្យម SME កាន់តែរឹងមាំនៅកម្ពុជា។ការផ្ដល់អនុសាសន៍នេះ បានធ្វើឡើងក្នុង ជំនួប ពិភាក្សាការងារមួយ ជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នៅក្នុងក្រុងហ្សឺណែវ ប្រទេស ស្វីស ថ្ងៃទី២២តុលា។  

លោកស្រី Arancha Gongalez បានជំរាបសម្តេចថា កម្ពុជាពិតជាមានសមត្ថភាពជាច្រើន ក្នុងការកសាង និង ពង្រីកនូវសក្តានុពល ដែលធ្វើឲ្យកម្ពុជាកាន់តែមានការប្រកួតប្រជែងប្រកបដោយភាពរឹងមាំ ពិសេសការជួយ ដល់សហគ្រាសធុនតូច និងមធ្យម។ លោកស្រី អារ៉ាន់ឆា បានថ្លែងាថាដើម្បីជំរុញសហគ្រាសធុនតូចនិងមធ្យម កាន់តែរឹងមាំ គឺគេត្រូវឈរលើកត្តា៤ចំណុច។ ចំណុចទី១ ត្រូវធ្វើយ៉ាងណា ឲ្យសហគ្រាសធុនតូច និង មធ្យម SME មានសមត្ថភាពល្អអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ…ចំណុចទី២ ការពង្រឹងគុណភាពនៃផលិតផល ដើម្បីនាំចេញ…ទី៣ ការទទួលបាននូវប្រភពទុន និងឥណទាន…និងទី៤ ទាក់ទិនទីផ្សារដែលត្រូវឲ្យមានទីផ្សារ ពិតប្រាកដក្នុងការទទួលយក ផលិតផលដែលផលិតដោយ SME

សម្តេចតេជោ បានមានប្រសាសន៍ថ្លែងអំំណរគុណចំពោះលោកស្រីអារ៉ានឆា ដែលបានជួយ ដល់ប្រទេសកម្ពុ ជាពិសេសការជួយរៀបចំនូវយុទ្ធសាស្រ្តសម្រាប់ភាពរឹងមាំរបស់សហគ្រាស ធុនតូច និងមធ្យម។ សម្តេចតេជោបានមានប្រសាសន៍ថា កន្លងមកសម្តេចបានចូលរួមដល់ការ លើកកម្ពស់ ដល់សហគ្រាសធុនតូច និងមធ្យមនេះ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដោយធ្វើយ៉ាងណាជំរុញកំណើនក្នុងវិស័យនោះកាន់តែរឹង មាំ។ សម្តេចបន្តថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែធ្វើគ្រប់វិធី ក្នុងការជំរុញដំណើរការរបស់សហគ្រាសធុនតូច និងមធ្យមកាន់តែរីក ចម្រើន និងមានលទ្ធភាពច្រើនជាងមុន ពិសេសការព្រួយបារម្ភពីការរកទីផ្សារនិងប្រភពទុន ជាដើម។

លោកស្រី Arancha Gongalez បានជម្រាបសម្តេចថា នៅខែវិច្ឆិកាខាងមុខនេះ លោកស្រីនឹងអញ្ជើញ SME របស់ កម្ពុជាទៅចូលរួមតាំងពីព័រណ៌នៅទីក្រុងសៀងហៃ ប្រទេសចិន ហើយនៅ ខែក្រោយនេះដែរលោកស្រីនឹងធ្វើ អង្កេតពីការប្រឈមរបស់ SME ក្នុងប្រទេសកម្ពុជា ដើម្បីចង់ដឹងថាតើនឹងមានបញ្ហាប្រឈម អ្វីខ្លះ ដើម្បីរិះរកវិធី សាស្រ្តក្នុងការជួយដល់ប្រទេសកម្ពុជា។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner