រថយន្ដប្រភេទ២តោនកន្លះដឹកលើសទម្ងន់ឡើងស្ពានមិនរួច ថយក្រោយមកបុកនឹងរបាំងពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់៣កង់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្ដHYERIDប្រភេទ២តោនកន្លះ សង្ស័យដឹកលើសទម្ងន់ឡើងស្ពានមិនរួច ថយក្រោយបណ្ដាលឲ្យបុកនឹងរបាំងពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ចំនួន៣កង់។ ហេតុការនេះ កើតឡើងកាលពីវេលាម៉ោង១១ និង១៥នាទីយប់ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើក ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ព៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញររថយន្ដHYERIDប្រភេទ២តោនកន្លះ ពាក់ស្លាកលេខ ព្រះសីហនុ3A-0882 សង្ស័យដឹកលើទម្ងន់ បានធ្វើដំណើរពីទិសដៅពីត្បូរទៅជើងពេលទៅដល់ចំណុចកើតហេតុបានឡើងស្ពានបានពាក់កណ្ដាលក៏ថយក្រោយវិញបណ្ដាលមកបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្ដាលទ្រូងផ្លូវតែម្ដង បណ្ដាលឲ្យបាក់អស់៣កង់ ចំណែកឯម្ចាស់រថយន្ដ បានគេចខ្លួនបាត់ ហើយក្នុងហេតុការណ៍នេះដែរ មិនបង្កររបួសអ្នកណាម្នាក់ទេ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ និងបានធ្វើការវាស់វែងយករថយន្ដបង្កទៅរក្សាទុកខាងការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្ដដោះស្រាយទៅតាមផ្លូវច្បាប់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner