រដ្ឋលេខាធិការក្រសួងអប់រំ បានកោតសសើរពីការវិឌ្ឍន៍ផ្នែកកីឡានៅខេត្តត្បូងឃ្មុំ ទោះបីខេត្តថ្មីនេះនូវជូបបញ្ហាប្រឈមកង្វះហេដ្ឋារចនាសម្ព័ន្ធកីឡា

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានសម្តែងការកោតសសើរពីការវិឌ្ឍរីកចម្រើនផ្នែកវិស័យកីឡា នៅក្នុងខេត្តត្បូងឃ្មុំ ដែលបានវិវឌ្ឍន៍ខ្លួនពីគ្មានមេដាយ នៅក្នុង ព្រឹត្តិការណ៍កីឡាជាតិលើកទី១ រហូតមកឈរនៅចំណាត់ថ្នាក់លេខ១០ ដោយប្រជែងបានមេដាយ២៨គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ ឆ្នាំ២០១៨ ខណៈខេត្តថ្មីមួយនេះមិនទាន់មាន ហេដ្ឋានរចនាសម្ព័ន្ធកីឡាដូចបណ្តាខេត្តផ្សេងទៀតផងនោះ។ ឯកឧត្តម បានថ្លែងលើកសសើរបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីមមន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៧ ខែតុលា ម្សិលមិញ។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានជំរុញឲ្យប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបំផុស និងអភិវឌ្ឍន៍វិស័យ កីឡានៅខេត្តថ្មីមួយនេះ កាន់តែមានសក្តានុពល ប្រកួតប្រជែងប្រកដដោយគុណភាព ទាំងកីឡា ក្នុងក្របខណ្ឌសិស្ស និងថ្នាក់ជាតិធំៗដូចជាកីឡាជាតិផងដែរ។ ឯកឧត្តម ស សុខា  បានលើក ឡើងទៀតថា ចំពោះសំណើសុំកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាក្នុងខេត្តដែលកំពុងជួបបញ្ហាខ្វះខាតនោះ ក្នុងនាមលោកទទួលបន្ទុកលើផ្នែកកីឡានេះ និងខិតខំប្រឹងប្រែងស្នើសុំថវិកាបង្កើតឲ្យ មាននៅឆ្នាំក្រោយ និងឆ្នាំបន្តបន្ទាប់ទៀត ដើម្បីឲ្យមានកន្លែងសម្រាប់មន្រ្តីបំពេញការងារកន្លែងប្រកួត និងកន្លែងហ្វឹកហាត់សម្រាប់កីឡាករ កីឡាការិនី ក្នុងការពន្លឿនលើកកម្ពស់វិស័យកីឡានៅ ក្នុងខេត្តត្បូងឃ្មុំឲ្យមានការរីកចម្រើន៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner