កីឡាករមកពីសាលាបាល់ទាត់ជាតិចាប់ផ្តើមការហ្វឹកហាត់ជាមួយក្លឹបវិសាខា

អត្ថបទដោយ៖
ហេង វណ្ណា

ក្លឹបបាល់ទាត់វិសាខាបាន ទទួលស្វាគមន៍កីឡាករចំនួន៦នាក់ ជាមួយនឹងការចាប់ផ្តើមហ្វឹក ហាត់ នៅក្នុងចំណោមកីឡាករចំនួន១៦នាក់ ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាន ប្រកាស រំសាយ នៅដើមសប្តាហ៍នេះ។
កីឡាករទាំង៦នាក់ ដែលចូលមកប្រកបអាជីបបាល់ទាត់នៅក្លឹបវិសាខានេះ រួមមាន៖កីឡាករ អាត អូនតូច, ទូច គឹមឆាយ, ផុន តៃនិញ, ឡុង ម៉េងហាង, ទៀត គឹមហេង និងអ្នកចាំទី គង់ ពីលត់។
យុវជនបាល់ទាត់ ដែលសុទ្ធសឹងជាជាកីឡាករជម្រើសជាតិយុវជន និងធ្លាប់មានបទពិសោធន៍ នៅ សាលាបាល់ទាត់ជាតិបាទីបានចាប់ផ្ដើមយុទ្ធនាការហ្វឹកហាត់ភ្លាមៗផងដែរជាមួយក្លឹបវិសាខាក្នុងឈុតធំ ដើម្បីការត្រៀមប្រកួតលីគកំពូលកម្ពុជា រដូវកាល២០១៩ខាងមុខ ក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលក្រោយនេះដែរ ដោយកីឡាការ៥នាក់ស្ថិតក្នុងឈុតធំរបស់ក្លឹប ខណៈកីឡាករ អាត អូនតូច ត្រូវចូលរួមជាមួយក្រុមយុវជន អាយុក្រោម១៧ឆ្នាំ របស់វិសាខា ។
ថ្នាក់ដឹកនាំក្លឹបចំណូលថ្មីក្របខ័ណ្ឌលីគកំពូលកម្ពុជាមួយនេះក្តីរំពឹងខ្ពស់ចំពោះពួកគេ ដោយនឹង ក្លាយជា ផ្នែកដ៏សំខាន់ ដើម្បីរួមគ្នាជាមួយកីឡាករដទៃៗទៀតរបស់ក្លឹប ឆ្ពោះទៅសម្រេចផែនការនា រដូវកាលក្រោយៗ។ កីឡាករទាំងនេះក៏បានប្ដេជ្ញាចិត្តផងដែរថានឹងចាប់យកឱកាសនេះខិតខំហ្វឹកហាត់ ដកស្រង់បទពិសោធន៍ និងបច្ចេកទេសបន្ថែមទៀតពីគ្រូងបង្វឹក ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យ កាន់ប្រសើរ ប្រយោជន៍ក្នុងអាជីពជា លើកដំបូងរបស់ពួកគេ។
សូមបញ្ជាក់ថា យុវជនបាល់ទាត់ទាំងនេះ ទទួលបានការហ្វឹកហាត់ជាមួយសាលាបាល់ទាត់ជាតិបាទី នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាអស់រយៈពេល៥ឆ្នាំ និងបានបញ្ចប់កិច្ចសន្យាជាមួយសាលាបាល់ទាត់ជាតិ ហើយសហព័ន្ធបានប្រកាសរំសាយពួកគេជាមួយនឹងការផ្ដល់ឱកាសឲ្យពួកគេជ្រើសរើសក្លឹបខ្លួនពេញចិត្ត ដើម្បី បន្ដអាជីពរៀងៗខ្លួន ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner