Thierry Henry ក្លាយជាគ្រូបង្វឹកនៅ Monaco ជាផ្លូវការ

អត្ថបទដោយ៖
ហេង វណ្ណា

Thierry Henry បានត្រលប់មកកាន់ ប្រទេសបារាំង ដែលជាស្រុកកំណើតរបស់ខ្លួនវិញ ក្នុងនាមជាគ្រូបង្វឹកថ្មី របស់ក្លិប AS Monaco ជំនួសគ្រូបង្វឹកចាស់លោក Leonardo Jardim  ដែលត្រូវក្លិបបណ្តេញចេញពីតំណែង ។
អតីតខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បានច្រើនជាងគេទាំងក្រុមជម្រើសជាតិបារាំង និងក្លិបកាំភ្លើងធំ Arsenal រូបនេះបាន ចាប់ផ្តើមអាជីពជាកីឡាករនៅ Monaco ក្នុងវ័យ១៣ឆ្នាំ ដែល កាលណោះក្រោមដឹកនាំរបស់លោក Arsene Wenger ។
Thierry Henry វ័យ៤១ឆ្នាំធ្លាប់ជួយឲ្យ Monaco ឈ្នះជើងឯក Ligue-1 របស់ បារាំងនៅ ឆ្នាំ១៩៩៧ ដោយស៊ុតបញ្ចូលទីបាន៩គ្រាប់ ក្នុងចំណោម៣៦ប្រកួត នឹងត្រូវដឹកនាំក្រុម Monaco រដូវកាលនេះ ។ អតីតសមាជិកក្រុម Arsenal និង Barcelona រូបនេះ បានចុះកុងត្រាជាមួយ Monaco ដល់ខែមិថុនា ឆ្នាំ២០២១ ។
សូមបញ្ជាក់ថា Thierry Henry បានចូលរនិវត្តិ ក្នុងខែធ្នូ ឆ្នាំ២០១៤ បន្ទាប់មកក្លាយ ជាគ្រូជំនួយកក្នុងក្រុមជម្រើសជាតិបែលហ្ស៊ិក ហើយបានលាលែងមុនពេលមកយកតំណែងជាគ្រូ បង្វឹកនៅ Monaco នាពេលនេះ ។ ការងារដំបូងរបស់ Henry ត្រូវដឹកនាំ Monaco ជួបជាមួយ Strasbourg នៅថ្ងៃទី២០ ខែតុលា មុនឆ្ពោះទៅ Champions League ជាមួយ Club Brugge បួនថ្ងៃបន្ទាប់  ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner