សម្តេចតេជោនាយករដ្ឋមន្រ្តី អនុញ្ញាតឲ្យ លោក ម៉ាទីន ហេយ (Martin Hayes) អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប និងជាប្រធានក្រុមហ៊ុនបុសស៍ (Bosch) ប្រចាំអាស៊ីអាគ្នេយ៍ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

         ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងនៅសណ្ឋាគារស្នាក់នៅរបស់ សម្តេចតេជោនៅទីក្រុងប្រ៊ុចសែន ប្រទេសប៊ែលហ្សីក នាព្រឹកថ្ងៃទី១៨តុលា លោក ម៉ាទីន ហេយ តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ានសហភាពអឺរ៉ុប និងជាប្រធានក្រុមហ៊ុនបុសស៍ (Bosch) ប្រចាំអាស៊ីអាគ្នេយ៍ មានប្រសាសន៍ជំរាបជូនសម្តេចតេជោថា ក្រុមប្រឹក្សាធុរកិច្ចអាស៊ានសហភាពអឺរ៉ុប មានគម្រោងនិងអញ្ជើញទៅបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០១៩ខាងមុខ ដើម្បីធ្វើការណែនាំដល់ក្រុមហ៊ុនរបស់សហភាពអឺរ៉ុបមួយចំនួន មកបណ្តាក់ទុនវិនិយោគក្នុងប្រ ទេសកម្ពុជា។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ លោកអនុប្រធានក៏បានធ្វើការពិភាក្សាយ៉ាងយកចិត្តទុកដាក់ អំពីសុវត្តិភាពនៃការធ្វើចរាចរណ៍ដែលជាបញ្ហាប្រឈមមួយ ដែលមិនត្រឹមតែកើតមាន ឡើង ក្នុងប្រទេសកម្ពុជានោះទេ គឺវាបានកើតមានឡើងនៅក្នុងតំបន់អាស៊ានទាំងមូល ពោលគឺមានប្រជាពលរដ្ឋក្នុងតំបន់អាស៊ាន ប្រមាណ១២ម៉ឺនទទួលរងគ្រោះថ្នាក់ចរាចរក្នុង១ថ្ងៃ ដែលជាការខាតបង់ថវិកាប្រមាណ % នៃ GDP របស់អាស៊ាន។ លោកអនុប្រធានក៏បាន ពិភាក្សាលើប្រធានបទ នៃស្ថានភាពនៃការប្រើប្រាស់ដុល្លាតូបនីយកម្មក្នុងប្រទេសកម្ពុជា ដែលនឹងត្រូវបន្ត រឺ អនាគតវានិងប្រែប្រួលទៅជាបែបណា។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ លោក ម៉ាទីន ហេយ និងគណះប្រតិភូក៏បានធ្វើការពិភាក្សាយ៉ាងយកចិត្ទុកដាក់ ពីការធ្វើពាណិជ្ជកម្មរវាង សហភាពអឺរ៉ុប ជាមួយនិងប្រទេសកម្ពុជា។

          សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ស្វាគមន៍នូវគំនិតលើកឡើង របស់គណះប្រតិភូ ដែលទាក់ទិនទៅនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ពិសេសលើផ្នែកឯកជន។ សម្តេច តេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំកិច្ចប្រជុំអាស៊ីអឺរ៉ុប ក្នុងឆ្នាំ២០២០ខាងមុខ ហើយសម្រាប់ដំណើរទស្សនកិច្ចរបស់គណះប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាស៊ាន អឺរ៉ុប នៅក្នុងឆ្នាំ២០១៩ សម្តេចសូមស្វាគមន៍ និងសូមគោរពអញ្ជើញគណះប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន អឺរ៉ុប ក្នុងកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ឆ្នាំ២០២០ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថា ការពិភាក្សារវាងអាស៊ាន និងសហភាពអឺរ៉ុប និងជាមួយកម្ពុជា មិនមែនត្រឹមតែការពិភាក្សាលើបញ្ហានយោបាយនោះទេ គឺបានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ។ សម្តេចបន្តថា កន្លងមកមាន ប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប ដែលបានធ្វើការគំរាមដល់កម្ពុជា និងសហភាពមីយ៉ាន់ម៉ារ ក្នុងការដកនូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) សម្តេចបន្តដែរថា កន្លងមក EU បានជួយ ដល់កម្ពុជាលើគ្រប់វិស័យទាំងអស់ ប្រសិនជា EU សំរេចដក់នូវ EBA គឺហាក់បីដូចជា EU បោះ បង់ចោលនូវអ្វីដែលខ្លួនបានធ្វើកាលពីពេលកន្លងមក។ សម្តេចមានប្រសាសន៍សង្កត់ធ្ងន់ថា សម្តេចមិនចង់ឃើញប្រទេសប្រជាធិបតេយ្យដែលប្រព្រឹត្តនូវកំហុសជាលើកទី៣ ពោលគឺកំហុសលើកទី១ ប្រទេសប្រជាធិបតេយ្យនៅអឺរ៉ុប បានគាំទ្រនូវរដ្ឋប្រហារយោធាក្នុងប្រទេសកម្ពុជា កាលពីទសវត្ស៧០ កំហុតទី២គាំទ្រដល់របបខ្មែរក្រហមជាង១ទសវត្ស ពិសេសគាំទ្រខេ្មរ ក្រហមនៅអង្គការសហប្រជាជាតិ និងកំហុសទី៣ បើទោះបីជាស្ថិតក្នុងដំណាក់កាលពិភាក្សាលើសេចក្តីថ្លែងការណ៍ ឬក្លាយទៅជាការពិតនោះ វានឹងក្លាយទៅជាកំហុសទី៣ របស់ប្រទេសប្រជា ធិបតេយ្យនៅសហភាពអឺរ៉ុប សម្រាប់កម្ពុជា។ ក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោក៏បានសំ ដែងនូវការស្វាគមន៍ចំពោះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន អឺរ៉ុប ដែលបានចេញសេចក្តីថ្លែងការណ៍ ពី សភាពការណ៍ពិតរបស់កម្ពុជា និងបានចាត់ទុកថា សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាធុរកិច្ច អាស៊ាន អឺរ៉ុប គឺជាសេចក្តីថ្លែងការណ៍មានលក្ខណះត្រឹមត្រូវ ពោលគឺក្រុមប្រឹក្សាអឺរ៉ុប ត្រូវតែ ស្តាប់នូវសម្លេងពីក្រុមធុរកិច្ច និងក្រុមសង្គមស៊ីវិលជាដើម។

 ក្នុងជំនួបពិភាក្សាគ្នានោះដែរ លោក ម៉ាទីន ក៏បានជំរាបជូនសម្តេចតេជោដែរថា គណះប្រតិភូ របស់លោកបានធ្វើសន្ទស្ស៍រួចមកហើយថា ក្រុមធុរកិច្ចរបស់ខ្លួននឹងបន្តបណ្តាក់ទុន និងវិនិយោគ ក្នុងប្រទេសកម្ពុជាជាបន្តទៅទៀត ពោលគឺកម្ពុជា ជាប្រទេសមួយមានស្ថានភាពអំណោយផលជាងប្រទេសអាស៊ានដទៃទៀត ក្នុងតំបន់ ដែលមានការគាំទ្រលើសពី៥០% ដែលអាចធ្វើពាណិជ្ជកម្មជាមួយបាន។ លោកអនុប្រធានក្នុងនាមក្រុមហ៊ុនអឺរ៉ុបទាំងអស់ប្រមាណ៤០០ក្រុម ហ៊ុន បានចាត់ទុកថា ប្រសិនជាមានការដកពន្ធអនុគ្រោះ EBA មែននោះ វានិងធ្វើឲ្យបះពាល់ដល់ បណ្តាក្រុមហ៊ុនធុរកិច្ចមកពី EU តាមរយះនេះតំណាងធុរកិចទាំងអស់របស់ EU និងជួបពិភាក្សា ដោយផ្ទាល់ជាមួយក្រុមប្រឹក្សាអឺរ៉ុប ដើម្បីបញ្ជាក់ថា ប្រសិនជាមានការអនុវត្តជាក់ស្តែងមែននោះ នឹងធ្វើឲ្យប៉ះពាល់ដល់អត្ថប្រយោជន៍របស់ក្រុមហ៊ុន EU ជាច្រើន និងអាចចាត់ទុកថា គណះកម្មការអឺរ៉ុប អនុវត្ត EBA ជាឧបករណ៍នយោបាយបរទេសរបស់ខ្លួនសម្រាប់កម្ពុជា។ លោកអនុប្រ ធានបន្តថា ប្រសិនជាមានការអនុវត្តនូវ EBA មែននោះ តម្លៃទំនិញនិងមានការកើនឡើងរហូត ដល់១២% ដែលនាំចូលមកទីផ្សារអឺរ៉ុប ដែលនោះគឺជាការខាតបង់ដល់ច្រើននៅតំបន់អឺរ៉ុប។ សម្តេចបានសំដែងនូវការរីករាយចំពោះការលើកឡើងពី ក្រុមប្រឹក្សាធុរកិច្ចអាស៊ានអឺរ៉ុប សម្តេចបន្តថា ប្រសិនជាមានការអនុវត្តជាក់ស្តែងនោះ ការនាំចេញនឹងនៅតែបន្តតែគ្រាន់តែវា មានមានការកើនឡើងនៃផ្នែកពន្ធ ហើយកម្ពុជា និង មិនមានវិធាន ការណាមួយដែលត្រូវដាក់ទៅលើបណ្តាក្រុមហ៊ុនអឺរ៉ុបនោះដែរ ពោលគឺកម្ពុជាចង់ប្រាប់ពីការពិតដល់សហភាពតែប៉ុណ្ណោះ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner