អ្នកប្រដាល់មុខស្រស់ Canelo Alvarez ទទួលបានតម្លៃខ្ ៣៦៥លានដុល្លារពីការចុះកុងត្រា៥ឆ្នាំឲ្យ DAZN

អត្ថបទដោយ៖
ហេង វណ្ណា

កំពូលអ្នកប្រដាល់ជើងឯកពិភពលោក Canelo Alvarez និងដៃគូផ្សព្វផ្សាយការប្រកួត DAZN បានព្រមព្រៀងគ្នាហើយ លើកិច្ចសន្យារយៈពេល៥ឆ្នាំ ដោយទទួលបានថ្លៃពលកម្ម យ៉ាងហោចណាស់៣៦៥លានដុល្លារ ជាតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់រូបគេ  ។
សហគ្រាស DAZN បានក្លាយជាដៃគូផ្សព្វផ្សាយផ្តាច់មុខ ក្នុងស្រុកដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក បន្ទាប់ពីស្ថានីយទូរទស្សន៍ HBO ធំជាងគេ ក្នុងការផ្សព្វផ្សាយ និងចែករូបភាព ផ្ទាល់បានប្រកាសកាលពីខែកញ្ញាថា ខ្លួនអស់លទ្ធផល ក្នុងការប្រកួតប្រជែងលើមុខជំនួញមួយនេះ ហើយវានឹងក្លាយជាការផ្សាយលើកដំបូងរបស់ DAZN ក្នុងនាមជាដៃគូផ្សាយផ្ទាល់ការប្រកួតរវាង Canelo Alavez នឹងអ្នកប្រដាល់អង់គ្លេស Rocky Fielding នៅថ្ងៃទី១៥ ខែធ្នូខាងមុខ លើសង្វៀន  Madison Square Garden នាទីក្រុង New York ខណៈកំពូលអ្នកប្រដាល់ ទាំង២នឹងធ្វើសន្និសីទផ្លូវការនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ។
សូមបញ្ជាក់ថា តម្លៃត្រូវបង់សម្រាប់អ្នកចង់ទស្សនាការផ្សាយការប្រកួតកីឡា របស់ DAZN គឺត្រូវបង់ ៩,៩៩ដុល្លារក្នុងមួយខែ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner