គណៈកម្មការខណ្ឌសែនសុខ ចុះពិនិត្យវាស់វែងបើកផ្លូវមួយខ្សែលេខ១៩៧២ តភ្ជាប់ពីផ្លូវ១០០៥ទៅផ្លូវ១០០៣ជាលើកទី២

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ គណៈកម្មការខណ្ឌសែនសុខបានចុះពិនិត្យវាស់វែងបើកផ្លូវមួយខ្សែលេខ១៩៧២ តភ្ជាប់ពីផ្លូវ១០០៥ទៅផ្លូវ១០០៣ដែលស្ថិតនៅក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខជាលើកទី២ ក្រោយចុះលើកទីមួយមានការប៉ះពាល់ក្បាលដី២កន្លែង។ អាជាធរបានឱ្យដឹងថា ផ្លូវជាតំណរភ្ជាប់ពីមួយទៅមួយដើម្បីចរាចរណ៍ឆ្លងកាត់របស់ពលរដ្ឋ ហើយក៏ជាកិច្ចការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋានដែត្រូវបានគណៈកម្មការខណ្ឌសែនសុខ ចូលរួមពីមន្រ្តីសុរិយោដីផងដែរ ចុះពិនិត្យវាស់វែង ដែលតំណរភ្ជាប់ផ្លូវដើម្បីទម្លាយពីផ្លូវលេខ១០០៥ ទៅ១០០៣ ស្ថិតនៅក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ប្រវែងប្រហែល២០០ម៉ែត្រដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានងាយស្រួលធ្វើដំណើរ។ តាមអាជ្ញាធរវិញបានឲ្យដឹងថា គណៈកម្មការចុះមកពិនិត្យដើម្បីវាស់បើកផ្លូវទទឹង១០ម៉ែត្រ ប្រវែងប្រហែល២០០ម៉ែត្រស្ថិតនៅផ្លូវ១៩៧២ ដែលជាតំណរភ្ជាប់ពីផ្លូវលេខ១០០៥ទៅ១០០៣ រាល់ការចំណាយធ្វើផ្លូវជាថវិការបស់សាលាខណ្ឌសែនសុខ។

គួររំលឹកថា កាលពីរសៀលកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ ក្រោយពី គណៈកម្មការខណ្ឌសែនសុខ ចូលរួមពីមន្រ្តីសុរិយោដីផងដែរ ចុះពិនិត្យវាស់វែងត្រូវបាន
រាំងស្ទះក៏ដោយសារការពង្រីកបើកផ្លូវប៉ះពាល់ដីលំនៅដ្ឋានរបស់ពលរដ្ឋចំនួន២គ្រួសារ ដោយតវ៉ាក្នុងហេតុផល មានបណ្ណកម្មសិទ្ធផ្លង់រឹង ទើបអាជ្ញាធរសម្រេចដកឃ្លាសិន ប៉ុន្តែក្រោយពីពលរដ្ឋចំនួន២គ្រួសារធ្វើការព្រមព្រៀងដោយថយម្នាក់បន្តិច ទើបនៅព្រឹកថ្ងៃទី១៨តុលានេះ គណៈកម្មការខណ្ឌសែនសុខ ចុះបើកបន្ត និដាក់គ្រឿងចក្រឈូសឆាយតែម្តង ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner