ជនសង្ស័យ៣នាក់ទៀតត្រូវបានប៉ូលិសវេណេស៊ុយអេឡាចាប់ខ្លួន ទាក់ទិននឹងគម្រោងធ្វើឃាតប្រធានាធិបតីកាលពីខែសីហា

វេណេស៊ុយអេឡា៖ រដ្ឋមន្ត្រីទំនាក់ទំនង និងព័ត៌មានវេណេស៊ុយអេឡាលោក ហ្សក រ៉ូទ្រីហ្គែស បានបញ្ជាក់ថា ជនសង្ស័យ៣នាក់បន្ថែមទៀតត្រូវបានចាប់ខ្លួនពីបទសង្ស័យថា ពួកគេមានជាប់ពាក់ព័ន្ធនឹងប៉ុនប៉ងសម្លាប់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌរ៉ូ មិនបានសម្រេចកាលពីខែសីហាកន្លងទៅ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីទំនាក់ទំនង និងព័ត៌មានវេណេស៊ុយអេឡារូបនេះ បាននិយាយថា ក្នុងចំណោមជនសង្ស័យខាងលើ ក្នុងនោះក៏មានទាំងមន្ត្រីទ័ពអាកាសចូលនិវត្តន៍មួយរូបឈ្មោះ រ៉ាហ្វាអែល ឌីយ៉ាស ផងដែរ ហើយថា តាមរយៈការចាប់ខ្លួននេះ អាចនឹងជួយឱ្យអាជ្ញាធរវេណេស៊ុយអេឡាវែកមុខអ្នកបញ្ជា និងរៀបចំគម្រោងសម្លាប់លោក ម៉ាឌូរ៉ូ។ សូមរំលឹកឡើងវិញថា កាលពីអំឡុងពិធីរំលឹកខួបលើកទី៨១ នៃឆ្មាំជាតិវេណេស៊ុយអេឡា កាលពីថ្ងៃទី០៤ ខែសីហា មានយន្ដហោះដ្រូនបំពាក់គ្រាប់បែកពីរគ្រឿង ត្រូវបានគេបញ្ជាឱ្យហោះទៅក្បែរលោក ម៉ាឌូ និងបំផ្ទុះវានៅពេលលោកកំពុងថ្លែងសុន្ទរកថា។ ចំណែកឯលោក ម៉ាឌូរ៉ូ បានចោទប្រកាន់ដោយមិនបានបង្ហាញភ័ស្ដុងតាងសហរដ្ឋអាម៉េរិក និងកូឡុំប៊ីជាអ្នកនៅពីក្រោយការវាយប្រហារនេះ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner